លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់តះកម្ពុជា បាន​លើកឡើង​ថា ក្រោយ​មាន​ការប្រមូល​ផ្ដុំរយ:​ពេល​ខ្លី​ក៏​ពិត​មែន តែ​ក្រុម​បាល់ទះ​ជម្រើសជាតិ​យើង មិន​បាន​ធ្វើ​អោយ​ប្រជាពលរដ្ឋ​របស់​យើង​ខក​ចិត្ត​ដែរ ព្រោះ​ថាករប្រកួត​ដណ្ដើម​កៅអី​ SEA V.League គឺ​ជា​ការប្រកួត​ដ៏​សំខាន់ ដែល​កម្ពុជា​ចាំបាច់​ត្រូវ​តែឈ្នះ​។

លើស​ពី​នេះក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ក៏​​ដណ្ដើម​បាន​ទឹកប្រាក់ ​១០០លាន​រៀល​ពី​ពានរង្វាន់​សម្តេច​មហាបវធិបតី ហ៊ុន ម៉ាណែត ឆ្នាំ​២០២៤ (SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024​) រួម​ជា​ទទួល​កៅអី​ឡើង​ទៅ​វគ្គ​បន្ត​ក្នុង​ពាន SEA V.League នៅ​ឆ្នាំ២០២៥ ដែល​ជា​ជ័យ​ជម្នះ​របស់ប្រជាជាតិកម្ពុជាទាំងអស់គ្នា។

ទស្សនាវីដេអូ​កិច្ចសម្ភាសន៍ជាមួយ​លោក បណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់តះកម្ពុជា៖

សូម​បញ្ជាក់​ថា​បេក្ខភាព​ក្នុង​ពានរង្វាន់​សម្ដេចមហាបរវធិបតី ហ៊ុន ម៉ាណែត SAMDECH​ MOHA​ BORVOR​ THIPADEI​ -2024 ជ្រើស​ចេញ​ពី​ពានរង្វាន់ SEA V.League Challenge ដោយ​មាន​ក្រុម​ចូលរួម​ចំនួន​៤ រួម​មាន​កម្ពុជា ឡាវ ម៉ាឡេស៊ី និង​សិង្ហបុរី ដែល​ចាប់​ប្រកួត​ពី​ថ្ងៃ​ទី៣០​ខែ​សីហា ដល់​ថ្ងៃ​ទី១ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​វិមាន​ពហុ​កីឡដ្ឋាន​ជាតិ។

ដូច្នេះ​ក្រុម​បាល់ទះ​ជម្រើស​ជាតិ​កម្ពុជា ទទួល​បាន​ជ័យលាភី​​ ក្នុង​នោះ​ទី១ ទទួល​បាន​ឱកាស​ឡើង​ទៅ​ប្រកួត​ក្នុង​ពានរង្វាន់​តំបន់​អាស៊ាន SEA V.League ឆ្នាំ​២០២៥ ជាមួយ​​ក្រុម​ថៃ ឥណ្ឌូណេស៊ី និង​ហ្វីលីពីន និង​ទី២ ទទួល​បាន​ប្រាក់​រង្វាន់​១០០​លាន​រៀល៕

Share.