បន្ទាយមានជ័យ៖ ស្រូវស្រង៉ែហាងឆេងល្អប្រសើរឡើងរាល់ថ្ងៃ ដោយ១តោនតំលៃ១លាន២សែនរៀលនៅល្ងាចថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤នៅក្រុងសិរីសោភ័ណ។

ប្រជាកសិករប្រាប់ថា នៅអំឡុងចុងខែសីហា និងដើមខែកញ្ញា ឆ្នាំ២០២៤នេះប្រជាកសិករប្រមូលផលស្រូវស្រង៉ែដែលជាប្រភេទស្រូវស្រាលដែលមានអាយុជាង៣ខែទទួលផលជាក់ស្តែងឆ្នាំ២០២៤នេះឃើញថាទិទ្ធផលស្រូវស្រង៉ែប្រមូលផលបានក្នុង១ហិកតាបាន៤ទៅ៦តោនជាមធ្យោម និងតំលៃឃើញថាល្អប្រសើររាល់ថ្ងៃដែលឈ្មួញទិញដល់ស្រែក្នុង១តោនស្រូវសើមប្រភេទលេខ១ទិញតំលៃក្នុង១តោនស្មើនឹង ១,២៧២,២៣០រៀលស្មើប្រាក់បាតប្រហែល១០,៧០០បាត។

ប្រជាកសិករបានបញ្ជាក់ថា៖ ចំពោះស្រូវសែនក្រអូបដែលទើបតែប្រមូលផលបានតិចតួចដែលប្រជាកសិករបង្កបង្កើនផលមុនគេដែលប្រមូលបានក្នុង១ហិកតាបានផលពី៤ទៅ៥តោន ដែលក្នុង១តោនស្រូវសើមលេខ១ទិញប្រាក់រៀលតំលៃ១,៤៨៧.០០០រៀលស្មើ១២,៥០០បាត។ រីឯស្រូវអ៊ីអ៊ា (៥៤ និង៥១) ក្នុង១តោនតម្លៃ ១,០៩០,០០០រៀល ដែលស្មើនឹងប្រាក់បាតជាង៨,៨០០បាត។

បើយោងតាមតំលៃទីផ្សារស្រូវរបស់មន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យនៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៤នេះស្រូវស្រង៉ែសើមលេខ១ ដែល១តោនតំលៃប្រាក់រៀល១,៣០៩.០០០រៀលស្មើប្រាក់បាត១១,០០០បាតនិងស្រូវសែនក្រអូបសើមលេខ១ ដែល១តោនតំលៃ១,៤៨៧.០០០រៀលស្មើប្រាក់បាតជាង១២០០០បាត៕

អត្ថបទ៖ បន្ទាយមានជ័យ

Share.