កណ្តាល៖ នៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤បានឱ្យដឹងថា ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននាំខ្លួនសិស្សអនុវិទ្យាល័យកំពង់ប្រាសាទ៦នាក់មកធ្វើការណែនាំ អប់រំ ពាក់ព័ន្ធករណី ពាក់ឯកសណ្ឋានសិស្ស ប្រមូលផ្តុំគ្នាជក់បារីបង្ហោះក្នុងបណ្តាញសង្គម។

តាមរបាយការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានបញ្ជាក់ថា ក្រោយពីទទួលបានព័ត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និង លោកវរសេនីយ៍ឯក ឯក លន់ អធិការនគរបាលស្រុកមុខកំពូល បានបញ្ជាឱ្យកម្លាំងផ្នែកនគរបាលយុតិ្តធម៌ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារស្រាវជ្រាវករណីខាងលើជាបន្ទាន់។
ជាលទ្ធផល នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤ កម្លាំងផ្នែកនគរបាលយុត្តិធម៌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារ បានចុះធ្វើការអប់រំណែនាំ ដល់មា្ចស់ទីតាំងតារាងបាល់ឈ្មោះ សៅ ឌឿក ភេទស្រី អាយុ៥៩ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយបានធ្វើកិច្ចសន្យាណែនាំមិនឱ្យផ្តល់ទីតាំងអោយសិស្សសាលាប្រមូលផ្តុំជក់បារី និងបារីអេឡិចត្រូនិច ឬធ្វើអំពើណាមិនសមរម្យធ្វើឱ្យប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូរ និងសណ្ដាប់ធ្នាប់សង្គមឡើយ។

ក្រោយការបង្ហោះសកម្មភាពខាងលើនៅលើបណ្តាញសង្គមរួចមក សិស្សសាលាចំនួន០៦នាក់ ត្រូវបានកម្លាំងជំនាញបានស្រាវជ្រាវហៅមកប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារមកធ្វើការសួរនាំ ទី១.ឈ្មោះ នៅ បញ្ញា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ កំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ២.ឈ្មោះ យី ចាន់វីរៈ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ កំពង់ប្រាសាទ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ៣.ឈ្មោះ ផលរិទ្ធី សំណាង ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។
៤.ឈ្មោះ យុន សិលា ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ឈើទាលភ្លោះ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ៥.ឈ្មោះ ម៉ៅ លីហួរ ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិ ស្វាយអំពារ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ៦.ឈ្មោះ អ៊ែល ដាវីត ភេទប្រុស អាយុ ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិក្រងស្វាយ ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្ដាល។

បច្ចុប្បន្ន ក្មេងសិស្សសាលា ទាំង៦នាក់លត្រូវបាន សមត្ថកិច្ច អាជ្ញាធរឃុំ លោកនាយកសាលាអនុវិទ្យាល័យកំពង់ប្រាសាទ បានកោះហៅទាំងអាណាព្យាបាលសិស្សទាំង០៦នាក់ខាងលើ បានធើ្វកាសុំទោស និងសូមធើ្វកិច្ចសន្យាមិនប្រព្រឹត្តទង្វើខុសឆ្គងខាងលើទៅថ្ងៃមុខទៀតទ្បើយ ហើយបានប្រគល់ជូនអាណាព្យាបាលយកទៅអប់រំបន្ត ដោយធ្វើជាសិស្សល្អពលរដ្ឋល្អក្នុងសង្គម៕
អត្ថបទ៖ កណ្តាល
