ឆ្លងកាត់ ៣សប្ដាហ៍ នៃការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ឃើញថាកីឡាការិនី ២នាក់ របស់ព្រះខ័នរាជស្វាយរៀង និងបស់សមាគមបាល់ទាត់ មីស្ទើរលេង ទទួលបានកាតលឿនចំនួន ២សន្លឹកមុនគេ។

ក្នុងនោះបញ្ជីឈ្មោះកីឡាការនី ដែលទទួលបានកាតលឿងមាន ១០រូបដូចខាងក្រោម៖
- កីឡាការិនី ចាន់ ធីន របស់ព្រះខ័នរាជស្វាយរៀង ទទួលបានកាតលឿង ២សន្លឹក
- កីឡាការិនី វង់ សុដានីតា របស់សមាគមបាល់ទាត់ មីស្ទើរលេង ទទួលបានកាតលឿង ២សន្លឹក
- កីឡាការិនី ឈុន ធាវី របស់មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ទទួលបានកាតលឿង ១សន្លឹក
- កីឡាការិនី ផាន់ គឹមមួយ របស់មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ទទួលបានកាតលឿង ១សន្លឹក
- កីឡាការិនី សែម ម៉ាលីន របស់ក្លិបបាល់ទាត់បឹងកេត ទទួលបានកាតលឿង ១សន្លឹក
- កីឡាការិនី ឡេ លក្ខិណា សលត៍ ខេត្តបាត់ដំបង ទទួលបានកាតលឿង ១សន្លឹក
- កីឡាការិនី វឿន លីហ្សា របស់សមាគមបាល់ទាត់ មីស្ទើរលេង ទទួលបានកាតលឿង ១សន្លឹក
- កីឡាការិនី ខេង គីមម៉េង របស់ភ្នំពេញក្រោន ទទួលបានកាតលឿង ១សន្លឹក
- កីឡាការិនី ឆាយ ចាន់ដាវី របស់សមាគមបាល់ទាត់ មីស្ទើរលេង ទទួលបានកាតលឿង ១សន្លឹក
- កីឡាការិនី ញឹម ស្រីប៉ិច របស់សមាគមបាល់ទាត់ មីស្ទើរលេង ទទួលបានកាតលឿង ១សន្លឹក
ក្រុមដែលទទួលបានកាតពិន័យ ត្រឹមសប្ដាហ៍ទី៣៖
- សមាគមបាល់ទាត់ មីស្ទើរលេង ពិន័យកាតលឿង ៥សន្លឹក
- មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ពិន័យកាតលឿង ២សន្លឹក
- ព្រះខ័នរាជស្វាយរៀង ពិន័យកាតលឿង ២សន្លឹក
- សលត៍ ខេត្តបាត់ដំបង ពិន័យកាតលឿង ១សន្លឹក
- ភ្នំពេញក្រោន ពិន័យកាតលឿង ១សន្លឹក
- បឹងកេត ពិន័យកាតលឿង ១សន្លឹក

ត្រឹមសប្ដាហ៍ទី៣ ក្រុមបាល់ទាត់នារីវិសាខា ឈរកំពូលតារាងជាប់គ្នា និងស៊ុតបញ្ជូលទីបាន ៤២គ្រាប់ និងមាន ៩ពិន្ទុពេញ។ ខណ:សមាគមបាល់ទាត់ មីស្ទើរលេង សលត៍ ខេត្តបាត់ដំបង និងមន្ទីរ អយក ខេត្តកំពង់ឆ្នាំង មិនរកបានជ័យជម្នះឡើយ។
សូមបញ្ជាក់ផងដែរថា ពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែង និងមានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹងបញ្ចប់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕


