សិល្បៈជាតិ៖ តារាចម្រៀង Original នាង Nikki Nikki បានចេញមកទម្លាយរឿងហួសចិត្តថាខ្លួនប៊ិះនឹងចាញ់បោកជនអនាមិក ក្រោយចង់ទិញសំបុត្រទស្សនា Solo Concert របស់អ្នកនាង ឱក សុគន្ធកញ្ញា តពីគេតាម។


តារាចម្រៀង រូបនេះបានចេញមកចែករំលែករឿងហួសចិត្ត ដែលខ្លួន និងក្រុមការងារប៊ិះនឹងត្រូវចាញ់បោកគេអស់លុយ ក្រោយចង់ទិញសំបុត្រ VIP ដើម្បីទស្សនាការប្រគំតន្ត្រីជាលើកដំបូងរបស់អ្នកនាង ឱក សុគន្ធកញ្ញា ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ។
បើតាមការបញ្ជាក់ពី Nikki Nikki បានឱ្យដឹងថាក្រុមការងារបានទាក់ទងជាមួយនឹងបុរសម្នាក់ តាមប្រព័ន្ធតេឡេក្រាម ដើម្បីទិញសំបុត្រតពីគេ ប៉ុន្តែដោយសារតម្រូវឱ្យបង់លុយមុន ទើបក្រុមខ្លួនបារម្ភខ្លាចត្រូវចាញ់បោកគេ រួចក៏បដិសេធ បន្តមកក៏ស៊ើបដឹងថាជនអនាមិករូបនេះគឺជាអ្នកបោកប្រាស់។


តែជាសំណាងល្អ ចុងក្រោយ Nikki Nikki នៅតែទទួលបានសំបុត្រទៅចូលរួមទស្សនាទស្សនាកម្មវិធីប្រគំតន្ត្រី Solo Concert របស់កំពូលតារាចម្រៀង ឱក សុគន្ធកញ្ញា៕
ដើម្បីទស្សនាវីដេអូដើម សូមចុច ត្រង់នេះ។

