ពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ បានធ្វើដំណើរបានចំនួន ៣សប្ដាហ៍ហើយ ស្របពេលដែលកីឡាការនី ៥នាក់ ស្ថិតក្នុងបញ្ជី Own Goal នៅត្រឹម៣សប្ដាហ៍មកនេះ។

បញ្ជីឈ្មោះកីឡាការនី ៥នាក់ ស្ថិតក្នុងបញ្ជី Own Goal ត្រឹម៣សប្ដាហ៍មកនេះ រួមមាន៖
១. កីឡាការិនី ញឹម ស្រីប៉ិច របស់សមាគមបាល់ទាត់ មីស្ទើរលេង Own Goal ១គ្រាប់
២. កីឡាការិនីមុត អេនណា របស់ សលត៍ ខេត្តបាត់ដំបង Own Goal ១គ្រាប់
៣. កីឡាការនី ហុក សៅឌី របស់ ណាហ្គាវើលដ៍ Own Goal ១គ្រាប់
៤. កីឡាការិនី នី ស្រីវន របស់ ណាហ្គាវើលដ៍ Own Goal ១គ្រាប់
៥. កីឡាការិនី ឆៃ លីដា របស់ សលត៍ ខេត្តបាត់ដំបង Own Goal ១គ្រាប់
ចប់ ៣សប្ដាហ៍ឃើញថា ក្រុមបាល់ទាត់នារីវិសាខា បានបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងជំនួបសប្ដាហ៍ទី៣ នៃការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ ឈរកំពូលតារាង ៣សប្ដាហ៍ជាប់គ្នា។

៣ប្រកួតរួចមក ក្រុមបាល់ទាត់នារីវិសាខា បានយកឈ្នះទាំង៣ប្រកួត ដោយឈ្នះក្រុមបាល់ទាត់នារី នៃសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ក្នុងលទ្ធផល ១៧-០ នៅសប្ដាហ៍ទី១និងឈ្នះក្រុមនារីសលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ១៨-០ នៅសប្ដាហ៍ទី២ និងបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងលទញធផល ៧-០ នៅសប្ដាហ៍ទី៣។
ពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ មានក្លិបបាល់ទាត់ សមាគម មន្ទីរ និង អង្គការសរុបចំនួន ១០ក្រុម ចូលរួមប្រកួតប្រជែង និងមានចំនួនសរុប ៩៣ប្រកួត ដែលមានរយៈពេល ៧ខែ នឹងបញ្ចប់ ដែលបានចាប់ផ្ដើមកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៥៕

