លោក Daisuke Hori ជនជាតិជប៉ុន បានទម្លាយអាថ៌កំបាំងយ៉ាងមិនគួរឱ្យជឿរថា រូបលោកបាន​កាត់​បន្ថយ​ម៉ោងគេងពី៨ម៉ោងនៅត្រឹម៣០នាទីក្នុង១ថ្ងៃ អស់រយៈពេល ១២ឆ្នាំទើប ទើបរូបលោកទទួល​បាន​រៀង​សង្ហាហើយស្អាតបែបធម្មជាតិ។

បុរសវ័យ៤០ ឆ្នាំខាងលើបានបន្តបានប្រាប់ទៅកាន់អ្នកសារព័ត៌មានក្នុងស្រុក​កាលពីពេលកន្លងទៅថា រូបលោកសម្រេច​ធ្វើ​បែប​នេះ មិនមែនដើម្បីទទួលបានរៀងស្អាត​មួយមុខប៉ុណ្ណោះឡើយ ពោលគឺលោកចង់បំបែក​តំណត់ត្រាពិសេស​ថែម​ទៀត​ផង។

ស្តាប់ទៅដូចជារឿងកម្លែងបន្តិចតែ​លោក Daisuke Hori ជឿជាក់ថា​ ការគេងបែបនេះជារៀងរាល់ថ្ងៃ អាចជួយ​ដល់​ការកើន​អាយុថ្វេដង ហើយប្រព័ន្ធនៃការ​ចងចាំរបស់លោកហាកមិនមាន​អ្វីដែល​ធ្វើ​ឱ្យ​រូប​គេបារម្ភ​ ឬខុសប្រក្រតីនោះឡើយ ពោលគឺការចងចាំ​របស់បុរសខាងលើ​ល្អជា​ប្រចាំ ។

អ្វីដែលកាន់តែពិសេស លោក Daisuke Hori បានបង្កើត​សមាគមបណ្តុះបណ្តាល​អ្នកគេងរយៈពេល​ខ្លី អស់រយៈពេល៨ឆ្នាំ ហើយ ដោយលោកបានចាប់ផ្តើមសមាគមនេះនៅឆ្នាំ២០១៦។ នៅក្នុងមជ្ឈ​មណ្ឌល​បណ្តុះ​បណ្តាល​នេះ លោកផ្តល់មេរៀនស្តីពីការគេង និងសុខភាព រហូតមកដល់ពេលនេះ Daisuke Hori បានបណ្តុះបណ្តាលសិស្សជាង២១០០នាក់ ឱ្យក្លាយជាអ្នកគេងប្រើរយៈពេលតិចបំផុត នៅប្រទេសជប៉ុន៕

Share.