បាងកក៖ ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានរាជានុម័តលើគណៈរដ្ឋមន្ត្រីថ្មីរបស់លោកស្រីនាយករដ្ឋមន្ត្រី Paetongtarn Shinawatra ដោយមានមន្រ្តីថ្មីចំនួន ១២នាក់ នៅក្នុងជួររដ្ឋាភិបាលចម្រុះដែលមានសមាជិក ៣៦រូបមកពីគណបក្សរបស់លោកស្រី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃពុធ ទី៤ ខែកញ្ញា ឆ្នាំ២០២៤។



បញ្ជីរាយនាមគណៈរដ្ឋមន្ត្រីនឹងមើលឃើញការបន្តតំណែងនៃឥស្សរជនសំខាន់ៗ ដោយរដ្ឋមន្ត្រីហិរញ្ញវត្ថុបច្ចុប្បន្ន លោក ភិឆៃ ឈុនហាវិច្ចរ៉ា (Pichai Chunhavajira) និងរដ្ឋមន្ត្រីការបរទេស លោក ម៉ារីត សាង៉ាមពង្ស (Maris Sangiampongsa) នៅរក្សាតំណែងរបស់ពួកគេដដែល។



ព្រះរាជានុម័តនេះ ជាជំហានដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្មី ដើម្បីធានាស្ថិរភាព និងបន្តនៅក្នុងអភិបាលកិច្ចរបស់ប្រទេសថៃ។
លោកស្រី Paetongtarn អាយុ ៣៨ឆ្នាំត្រូវបានសភាបោះឆ្នោតជ្រើសរើសជានាយករដ្ឋមន្រ្តី កាលពីខែសីហា ដែលលោកស្រី បានក្លាយជានាយករដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសថៃ បន្ទាប់ពីការដកតំណែងពីលោក Srettha Thavisin ដោយតុលាការធម្មនុញ្ញថៃ៕

