កណ្តាល៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឆ្លើយតបជូន សាធារណជនទៅនឹងផេកហ្វេសប៊ុក វុទ្ធីព័ត៌មាន និងបណ្តាញសង្គមមួយចំនួន ដែលបានបង្ហោះផ្សព្វផ្សាយវីដេអូសកម្មភាពកូនសិស្សសាលាវិទ្យាល័យសិរីមង្គល ជក់បារីអេឡិចត្រូនិក រួចបង្ហោញក្នុងបណ្តាញសង្គមហ្វេសប៊ុក។

ក្រោយពីទទួលបានព័ត៌មានរួច កម្លាំងផ្នែកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកោងទី២ ស្រាវជ្រាវករណីខាងលើ ឃើញថា មានករណីក្រុមក្មេងសិស្សសាលាបាន​ប្រើប្រាស់​បារី​អេឡិចត្រូនិក​នៅសាធារណៈពិតមែនកាលពី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៤ វេលាម៉ោង២២:១៣នាទី ស្ថិតនៅចំណុច តាម​រោងលក់​បាយ​សាលា​វិទ្យាល័យ​សិរីមង្គល​ ភូមិ​ព្រែក​ជ្រៅ ​ឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ក្រុមក្មេងទំនើងជាសិស្សសាលាមានគ្នាចំនួន០៧នាក់ ទី១.ឈ្មោះ មឿន​ ឡេណា​ ភេទស្រីអាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ មានទីលំនៅសព្វថ្ងៃ ភូមិ​ស្ពាន​ថ្មី​ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ២.ឈ្មោះ សុខុម​ កញ្ញា​ ភេទស្រី​ អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស​ មានទីលំនៅសព្វថ្ងៃ ភូមិ​ស្ពានថ្មី​ ឃុំរការកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល។ ៣.ឈ្មោះ​ សុន​ ណារត្ន័​ ភេទ​ស្រី​អាយុ​១៤ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ ភូមិ​ពោធិ​រលំ​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល​។ ៤.​ឈ្មោះ​ ទីន​ រក្សា​ ភេទ​ស្រី​អាយុ​១៦ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល​។ ៥.​ឈ្មោះ​ ហាន​ ស្រី​លាភ​ ភេទ​ស្រី​អាយុ​១៨ឆ្នាំ​មុខរបរ​កម្មករ​ទី​លំនៅ​សព្វ​ថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល​។ ៦.ឈ្មោះ​ វី​ ដានីតា​ ភេទ​ស្រី​អាយុ​១៤ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល។ ៧.​ឈ្មោះ​ ម៉ៅ​ ចាន់​ធី​ ភេទ​ស្រី​អាយុ​១៤ឆ្នាំ​មុខរបរ​សិស្ស​ទីលំនៅ​សព្វថ្ងៃ​ភូមិ​ស្ពាន​ថ្មី​ឃុំ​រកាកោង​ទី​២ស្រុកមុខកំពូល​ខេត្ត​កណ្តាល។

តាមការឱ្យដឹងពី សមត្ថកិច្ចខេត្តកណ្តាលបានឱ្យដឹងថា កាលពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០២៤​ វេលា​ម៉ោង​០៧:០០នាទី ​​ឈ្មោះ​ទាំង​០៧នាក់​ខាង​លើ​ បាន​ទៅ​រៀន​នៅ​វិទ្យាល័យ​សិរីមង្គល ​ស្ថិត​នៅ​ភូមិ​ព្រែក​ជ្រៅ ​ឃុំ​រកាកោង​២ទី​ ស្រុកមុខកំពូល​ ខេត្ត​កណ្តាល ​ជាធម្មតា​ លុះដល់​ម៉ោង​ចេញ​លេង​នៅ​ម៉ោង​១០:០០នាទី​  ក្មេងស្រីម្នាក់បាន ​បបួលអ្នក​ទាំង០៦នាក់​ទៀត ​ទៅ​ទិញ​ភេសជ្ជៈ​ហូប​នៅ​ខាង​ក្រោយ​សាលាកន្លែង​រោង​លក់​បាយ ​ពេល​កំពុង​តែ​អង្គុយ​ជុំ​គ្នា​នោះ​ឈ្មោះ​ ហាន​ ស្រី​លាភន​បាន​ទាញ​ទូរស័ព្ទ​មក​ឡាយ​វីដេអូ​ក្នុង​Facebook របស់​ខ្លន​និយាយ​លេង​ហើយ​បាន​យក​បារី​អេឡិចត្រូនិក​មក​ជក់​តែ​ម្ដង។

​លុះ​ដល់​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ២០២៤​វេលា​ម៉ោង​២២:១៣​នាទី ​កម្លាំង​ប៉ុស្តិ៍​បាន​ទទួល​ព័ត៌មាន​ថា​ មាន​សិស្សានុសិស្ស​វិទ្យាល័យ​សិរីមង្គល​ជុំគ្នា​ឡាយ​វីដេអូ​ជក់បារី​អេឡិចត្រូនិក ។ ​ក្រោយ​ពី​ទទួល​ព័ត៌មាន​រួច​កម្លាំង​ប៉ុស្តិ៍​រកាកោង​ទី​២ សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្រុក​ចុះមក​ហៅ​ក្រុម​ក្មេង​ខាង​លើ​មក​សាក​សួរ​នៅ​ប៉ុស្តិ៍​តែ​ម្ដង​។

បន្ទាប់ពីនាំក្មេងសិស្សសាលាទាំង៧នាក់មកសួរនាំ ក្រុម​ក្មេង​ទំនើង​ខាង​លើ​បាន​សារភាពថា​ខ្លួន​ពិត​ជា​បាន​ជក់​បារី​អេឡិចត្រូនិក​បង្ហោះ​ឡាយ​វីដេអូ​ក្នុង​Facebook​ពិតប្រាកដ​មែន​។  បច្ចុប្បន្ន ក្រុមក្មេងសិស្សសាលា ទាំង០៧នាក់ ត្រូវបាន​ធ្វើ​ការ​អប់រំ​ណែនាំ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​រកាកោង​ទី​២ និង​បាន​អញ្ជើញ​អាណាព្យាបាល​មក​ធានា​យកទៅអប់រំបន្ត៕

អត្ថបទ៖កណ្តាល

Share.