កណ្តាល៖ នារសៀលថ្ងៃទី០៤ ខែកញ្ញាឆ្នាំ២០២៤សិស្សានុសិស្សនៃសាលាបឋមសិក្សា ហ៊ុន សែន ចុងកោះ ប្រមាណ៣០០នាក់ បាននាំគ្នាចេញសម្អាតបរិស្ថាន នៅក្នុងភូមិស្វាយជួរ ឃុំកោះខែលស្រុកស្អាងខេត្តកណ្តាល។
ការចុះធ្វើអនាម័យនិងសម្អាតបរិស្ថាននេះ ដឹកនាំដោយលោក យ៉ុង យ៉ុន មេឃុំកោះខែល មន្ត្រីប៉ុស្តិ៍រដ្ឋបាលកោះខែល និងលោកគ្រូ អ្នកគ្រូ ។


លោកមេឃុំក៏បានឲ្យដឹងដែរថា ការសម្អាតបរិស្ថាននេះ គឺលោកចង់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ឃុំកោះខែលទំាងមូល យល់ដឹងអំពីអនាម័យស្អាត នាំមកនូវសុខភាពល្អ និងចង់ឲ្យបងប្អូនយល់ កុំចេះតែយក សំរាម ទៅបោះចោលផ្តេសផ្តាស បណ្តាលឲ្យបាត់សោភណភាពក្នុងមូលដ្ឋាន។


ជាចុងក្រោយលោកមេឃុំ សំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានឃុំកោះខែល ជួយរៀបចំទុកដាក់សំរាមឲ្យបានល្អ និងមានអនាម័យ ដើម្បីមូលដ្ឋានស្អាត និងមានអនាម័យល្អ៕


អត្ថបទ៖ ចតុម្មុខ

