ព្រះវិហារបុរាណ វត្តស្ពឺ ល្អប្រណីតវិចិត្ររចនា បិតមាស ដាំកញ្ចក់ ក្រាលឥដ្ឋការ៉ូពណ៌ ស្ថិតនៅស្រុកចំការលើ ខេត្តកំពង់ចាម។ នេះបើយោងតាមការឲ្យដឹងពីផេកក្រសួងដែនដីនគររូបណីយកម្ម និងសំណង់ ដែលបានបង្ហោះលើផេកនៅថ្ងៃទី​៤ កញ្ញា ២០២៤។

ប្រភពដដែលបានរៀបរាប់ថា ព្រះវិហារនេះ​បានសាងឡើងក្នុងរជ្ជកាលព្រះបាទសម្តេចព្រះ ស៊ីសុវត្ថិ ពីឆ្នាំមមែ ឯកស័ក ព.ស. ២៤៦១ គ.ស. ១៩១៨ ដែលបានចម្លងប្លង់ចេញពីសំណង់ព្រះវិហារក្រុងចតុម្មុខមង្គល មានទម្រង់ប្រហាក់ប្រហែលគ្នាទៅនឹងទម្រង់ព្រះវិហារបុរាណវត្តចិនដំដែក វត្តភ្នំ វត្តឧណ្ណាលោម និងវត្តបទុមវតី ដែលសាងក្នុងរជ្ជកាលព្រះបាទសម្តេចព្រះនរោត្តម។

សូមចុចអាន៖ អ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងជួសជុលប្រាសាទអូរផ្អុង នៅលើភ្នំគូលែន

Share.