ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន នឹងប្រកួត​ទល់នឹងក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅ​ថ្ងៃទី៥ កញ្ញា ២០២៤នេះ វេលាម៉ោង ៥:១៥នាទីល្ងាច នៅកីឡដ្ឋាន Racecourse International។

កម្មវិធីប្រកួតរវាងកម្ពុជា ទល់នឹងស្រីលង្កា ធ្វើឡើងចំនួន២ជើង៖

  • ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ប៉ះកម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា
  • ជើងទី២ នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ប៉ះស្រីលង្កា នៅពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ។

ចំណាប់អារម្មណ៍លោក FELIX G.DALMAS គ្រូបង្វឹកក្រុមជម្រើសកម្ពុជាក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួត៖

ជា​មួយ​គ្នា​នេះក្រុម​ជម្រើស​ជាតិ​ម៉ុងហ្គោលី ប៉ះទីម័រ​ខាង​កើត ខណៈម៉ាកាវ ប៉ះប្រ៊ុយណេ។ ក្រុមចំនួន​៣​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.