ពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League រដូវកាល២០២៤-២៥ ធ្វើដំណើរបាន៣សប្ដាហ៍ហើយ ស្របពេលដែលកីឡាការិនី ២រូបកំពុងបង្កើតកំណត់ត្រាមុនគេ ដោយរកបានគ្រាប់បាល់រហូតដល់ទៅ១០គ្រាប់ម្នាក់ឯងក្នុង១ប្រកួត។

កីឡាការិនីទិ២ សឿន វិផា របស់ភ្នំពេញក្រោន គឺជាកីឡាការិនីទី២ ដែលរកបាន ១០គ្រាប់ ក្នុងមួយប្រកួត ក្នុងជំនួបជ័យជម្នះលើក្រុមសលត៍ខេត្តបាត់ដំបង ក្នុងលទ្ធផល ២៥ទល់និង០ នៅសប្ដាហ៍ទី៣។

ខណ:កីឡាការិនីទី១ គឺសឹម ម៉ៃសំ របស់ក្រុមវិសាខា បង្កើតកំណត់ត្រាមុនគេ ដោយរកបានគ្រាប់បាល់រហូតដល់ទៅ១០គ្រាប់ម្នាក់ឯងក្នុង១ប្រកួត ក្នុងជ័យជម្នះលើក្រុមសលត៍ខេត្តបាត់ដំបង ១៨ទល់០ នៅសប្ដាហ៍ទី២។

សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕


