ពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League ឆ្នាំ២០២៤-២៥ បាន​ធ្វើ​ដំណើរ​ដល់​​សប្ដាហ៍ទី៣ហើយ ស្រប់​ពេល​ដែល​ក្លិប​បាល់ទាត់​ព្រះខ័នរាជស្វាយរៀង គឺ​ជា​ក្រុម​តែ១ដែល​ទទួល​បាន​កាតលឿងពិន័យ​ត្រឹម​១សន្លឹក​ប៉ុណ្ណោះ។

តែបើ​និយាយ​ពី​ក្រុម​ដែល​ទទួល​បាន​កាតពិន័យ​ច្រើនជាងគេគឺ គិរីវង់សុខសែនជ័យ មានចំនួន ៧សន្លឹក ចេញ​ពី​សំណាក់​លោកអាជ្ញាកណ្ដាល ១២រូប ដោយ​មាន​កាត​សរុប​ចំនួន ៥១សន្លឹក។

ក្រុម​ដែល​ទទួល​បាន​កាតពិន័យ ពីលោកអាជ្ញាកណ្ដាល មាន​ដូច​ខាង​ក្រោម៖

  • គិរីវង់សុខសែនជ័យ កាតសរុបចំនួន ៧សន្លឹក
  • ក្រសួងមហាផ្ទៃ កាតសរុបចំនួន ៧សន្លឹក
  • អាយអេសអាយ ដង្កោសែនជ័យ សរុបចំនួន ៦សន្លឹក កាតក្រហម ២សន្លឹក
  • វិសាខា សរុបចំនួន ៦សន្លឹក កាតក្រហម ១សន្លឹក
  • ណាហ្គាវើលដ៍ សរុបចំនួន ៦សន្លឹក កាតក្រហម ១សន្លឹក
  • អង្គរថាយហ្គឺរ សរុបចំនួន ៥សន្លឹក កាតក្រហម ១សន្លឹក
  • ភ្នំពេញក្រោន កាតសរុបចំនួន ៤សន្លឹក
  • Tiffy Army កាតសរុបចំនួន ៤សន្លឹក
  • ឡាយហ្វ ខេត្តព្រះសីហនុ កាតសរុបចំនួន ៣សន្លឹក
  • បឹងកេត កាតសរុបចំនួន ២សន្លឹក
  • ព្រះខ័នរាជស្វាយរៀង កាតសរុបចំនួន ១សន្លឹក
លោក អ៊ីវ ទីណា ដឹកនាំការប្រកួត ក្នុងជំនួប វិសាខា ប៉ះ ណាហ្គាវើលដ៍ សប្ដាហ៍ទី២

ក្នុង​នោះ​លោក​អាជ្ញាកណ្ដាលទាំង ១២រូបដែល​បាន​ចាយកាត ត្រឹម​សប្ដាហ៍ទី៣ រួម​មាន៖

  • លោក អ៊ីវ ទីណា ដឹកនាំ ២ប្រកួត កាតលឿង ៨ ក្រហម ២ សរុប ១០សន្លឹក
  • លោក ឃួន វីរ: ដឹកនាំ ២ប្រកួត កាតលឿង ៦ ក្រហម ១ សរុប ៧សន្លឹក
  • លោក ពឹង សុជាតិ ដឹកនាំ ១ប្រកួត កាតលឿង ៥ ក្រហម ២ សរុប ៧សន្លឹក
  • លោក ថន ថាវ័ន្ត ដឹកនាំ ១ប្រកួត កាតលឿង ៤ សន្លឹក
  • លោក ប្រឹម ម៉េងហ័រ ដឹកនាំ ១ប្រកួត កាតលឿង ៤ សន្លឹក
  • លោក នៅ ភក្ដី ដឹកនាំ ១ប្រកួត កាតលឿង ៤ សន្លឹក
  • លោក ឃិន ឧសីហា ដឹកនាំ ១ប្រកួត កាតលឿង ៣សន្លឹក
  • លោក ជី សាមឌី ដឹកនាំ ២ប្រកួត កាតលឿង ៣សន្លឹក
  • លោក ស៊ុំ វីយូរ៉ា ដឹកនាំ ១ប្រកួត កាតលឿង ៣សន្លឹក
  • លោក ហោ ប៊ុនថង ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក
  • លោក ​ជួប វិសាល ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក
  • លោក យាន ប៊ុនថង ដឹកនាំ ១ប្រកួត កាតលឿង ២សន្លឹក

ពានរង្វាន់​លីគ​កំពូល​កម្ពុជា រដូវកាល​ឆ្នាំ​២០២៤-២៥ នេះ​​មាន​សមាជិក​ចំនួន​១១​ក្រុម ដោយ​ប្រកួត​ប្រជែង​ពី​​ថ្ងៃ​ទី​១០ ខែ​សីហា ឆ្នាំ​២០២៤ ដល់​​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០២៥ ខាង​មុខ ដោយ​តម្រូវ​ក្រុម​ជា​សមាជិក​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ចំនួន​២​ជើង ហើយ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១​ដល់​លេខ​៦ បន្ត​ប្រកួត​យក​ជើង​ឯក ខណៈ​ក្រុម​លេខ​៧ ដល់​១១ ត្រូវ​ប្រកួត​យក​ចំណាត់​ថ្នាក់៕

Share.