សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនលោក  ម៉ៃ សុគន្ធ ក្រោយបើករថយន្ត បុកប៉ារ៉ាស់រត់គេចពីគោលដៅត្រួតពិនិត្យ អាវុធជាតិផ្ទុះ និងអាកុល ហើយជ្រុលទៅបុកម៉ូតូកង់បី២គ្រឿង និងរបាំងថ្ម បណ្តាលឲ្យមនុស្ស២នាក់រងរបួសស្រាល ។

ករណីនេះ កើតឡើងនៅវេលាម៉ោង ១២និង២០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ ចំណុខមុខវត្តទឹកថ្លា មហាវិថីសហព័ន្ធរុស្សី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួន លោក ម៉ៃ សុគន្ធ ដើម្បីសួរនាំ និងអនុវត្តតាមនីតិវិធី និងបញ្ជូនទៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕

Share.