ពោធិ៍សាត់ ៖ មនុស្សប្រុសស្រីចំនួន១១នាក់ ត្រូវបានកម្លាំងសមត្តកិច្ចចាប់ខ្លួនជាមួយសម្ភារៈវត្ថុតាងមួយចំនួន ពាក់ព័ន្ធករណីជីកដីរុករករ៉ែដោយគ្មានលិខិតអនុញាតិ។ នេះបើតាមការអោយដឹងពីសមត្តកិច្ច នៅព្រឹក ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតនៅភូមិរគោ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។

សមត្តកិច្ចបញ្ជាក់ឱ្យដឹងថា ជនសង្ស័យទាំង១១នាក់ ដែលត្រូវចាប់ខ្លួននោះទី-១ ឈ្មោះ ម៉ឹល ទេវី ភេទស្រី អាយុ ៤៧ឆ្នាំម្ចាស់ផ្ទះ។ ទី-២ ឈ្មោះ វិត វិបុល ភេទប្រុស អាយុ ៣៣ឆ្នាំ ទី-៣ ឈ្មោះ វិត នាង ភេទប្រុស អាយ ២៤ឆ្នាំ ទី-៤ ឈ្មោះ ង៉ែត ដុង ភេទប្រុស អាយុ ៥៦ឆ្នាំ ទី-៥ ឈ្មោះ ពិន សែម ភេទប្រុស អាយុ ១៨ឆ្នាំ អ្នកទាំង០៤នាក់នេះ មានទីលំនៅ ភូមិ.ឃុំ.ស្រុកដងទង់ ខេត្តកំពត ទី-៦ ឈ្មោះ គឹម ចាន់វណ្ណៈ ភេទប្រុស អាយុ ៤៨ឆ្នាំ រស់នៅ ភូមិ.ឃុំដំណាក់ ស្រុកដងទង់ ខេត្តកំពត ទី-៧ ឈ្មោះ ទូច ជឿន ភេទប្រុស អាយុ ៤៥ឆ្នាំ ភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ទី-៨ ឈ្មោះ កែន សុផា ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិព្រៃខ្លា ឃុំសឹង្ហ ស្រុកសំរោង ខេត្តកំពង់ស្ពឺ ទី-៩ ឈ្មោះ កេង សុយាង ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅ រាជធានីភ្នំពេញ ទី-១០ ឈ្មោះ ចែម ស្រីណៃ ភេទស្រី អាយុ ៥៧ឆ្នាំ មានទីលំនៅ ភូមិទួលសើរ ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល និងទី-១១ ឈ្មោះ ទឹម ផាន់ ភេទប្រុស អាយុ ៥៨ឆ្នាំ មានទីលំនៅ ភូមិត្រពាំងវែង ឃុំ.ស្រុកដងទង់ ខេត្តកំពត ។

ប្រភពពីសមត្តកិច្ចបញ្ជាក់បន្ថែមទៀតថា ចំពោះជនសង្ស័យទាំង១១នាក់ រួមជាមួយហ្នឹងវត្ថុតាង មានរថយន្តម៉ាក តូយ៉ូតាព្រូស ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2BF 7045 ១គ្រឿង និងម៉ាក RANGE ROVER ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AI 6496 ចំនួន១គ្រឿង ទូរស័ព្ទដៃចំនួន១៣គ្រឿង សម្ភារៈជីកកាយដីមួយចំនួន ។ បច្ចុប្បន្ន ជនសង្ស័យ រួមជាមួយវត្ថុតាង ត្រូវបានបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីបន្តនីតិវិធី៕

អត្ថបទ៖ ពោធិ៍សាត់

Share.