ការប្រកួត The Mobile Legends: Bang Bang Professional League – Cambodia (MPL-KH) រដូវកាលទី៧ ដែលប្រមូលផ្តុំទៅដោយ កំពូលកីឡាករអាជីព បានឈានដល់សប្ដាហ៍ទី២ហើយ នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ។
កម្មវិធីប្រកួត សប្ដាហ៍ទី២ ថ្ងៃទី៧ កញ្ញា ២០២៤៖

លទ្ធផលប្រកួតនៅសប្ដាហ៍ទី១ ថ្ងៃទី៣១ សីហា និងថ្ងៃទី១ កញ្ញា ២០២៤៖


ស្របពេលសប្ដាហ៍ទី១បានបញ្ជប់ឃើញថា ក្រុម Duck Rice Esport ឈរកំពូលតារាងបណ្ដោះអាសន្នក្រោយយកឈ្នះក្រុមខ្លាំង See You Soon នៅក្នុងជំនួនប្រកួតទី២ នៅសប្ដាហ៍ទី១ នៅថ្ងៃសៅរ៍ ទី៣១ ខែសីហា ឆ្នាំ២០២៤។ តារាងចំណាត់ថ្នាក់ សប្ដាហ៍ទី១៖

ការប្រកួត MPL-KH រដូវកាលទី៧ មានការចូលរួមពី ៨ក្រុមខ្លាំហើយបានប្រមូលផ្តុំទៅដោយកីឡាករអាជីពទាំងក្នុង និងកីឡាករអាជីពពីបរទេសចូលរួមរួមមាន៖ ក្រុម See You Soon, Galaxy Legends, Team Flash KH, CFU Gaming, Duck Rice Esport, PRO Esports, Team Max និងក្រុម Team SV។
MPL-KH រដូវកាលទី៧ នឹងធ្វើការប្រកួតចាប់ពីថ្ងៃទី៣១ សីហានេះ រហូតដល់ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៤។ សម្រាប់ម្ចាស់ជើងឯក នឹងទទួលបានពានមួយ អមជាមួយប្រាក់រង្វាន់ ១ម៉ឺន ៦ពាន់ដុល្លារ ថែមទាំងជាក្រុមតំណាងកម្ពុជា ទៅចូលរួមប្រកួតព្រឹត្តិការណ៍កម្រិតពិភពលោក M6 World Championship នៅប្រទេសម៉ាឡេស៊ី។

គួរបញ្ជាក់ផងដែរថា សម្រាប់ក្រុមជើងឯកនៅក្នុងការប្រកួត MPL KH រដូវកាលទី៧នេះ នឹងទទួលបានកៅអីទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ M6 World Championship ដែលប្រព្រឹត្តិទៅនៅទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី នាអំឡុងខែវិច្ឆិកា រហូតដល់ខែធ្នូ ចុងឆ្នាំ២០២៥នេះ ខណ:មានប្រាក់រង្វាន់សរុបប្រមាណជា ១លានដុល្លារ៕

