យោងតាម​សេចក្ដី​ប្រកាស​ពី​ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ និងពី​ក្រសួង​ទេសចរណ៍ ដែល​​ចេញ​សេចក្ដី​ប្រកាស​​និង​បាន​ផ្សព្វផ្សាយ​នូវ​ដំណឹង​ដ៏សែន​រីករាយ​មួយ​ ដោយ​​ប្រទេស​កម្ពុជា​យើង​ ​ត្រូវ​បានចាត់ទុកជាគោលដៅវប្បធម៌ឈានមុខគេនៅអាស៊ីសម្រាប់ឆ្នាំ ២០២៤ ដោយស្ថាប័នពានរង្វាន់ទេសចរណ៍ពិភពលោក។

នេះ​មិន​មែនជា​លើក​ទីមួយ​នោះ​ឡើត ប៉ុន្តែ​គឺ​ជាលើកទីបួនហើយដែលកម្ពុជាបានឈ្នះពានរង្វាន់ដ៏អស្ចារ្យនេះ។ ព័ត៌មាន​នេះ​ កំពុងតែត្រូវ​បាន​ចែកចាយ​ យ៉ាង​គគ្រឹកគគ្រេង​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ នា​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០២៤​នេះ៕

Share.