ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បាន​ត្រឹម​ស្មើជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅ​ថ្ងៃទី៥ កញ្ញា ២០២៤នេះ នៅកីឡដ្ឋាន Racecourse International។

លទ្ធផលប្រកួតរវាងស្រីលង្កា និងកម្ពុជា នៅជើងទី១៖

  • ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ០-០ កម្ពុជា នៅកីឡដ្ឋាន Sugathadasa នៅស្រីលង្កា

សម្រាប់​ការប្រកួត​នៅ​ជើងទី២ របស់​ក្រុម​ទាំង២ នឹង​ត្រូវ​ធ្វើ​ឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ ដោយកម្ពុជា នឹង​ត្រូវ​បើកទ្វាពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ ទទួល​ក្រុម​ភ្ញៀវ ស្រីលង្កាវិញម្ដង។

ជា​មួយ​គ្នា​នេះក្រុម​ជម្រើស​ជាតិ​ ទីម័រ​ខាង​កើត បានយកឈ្នះម៉ុងហ្គោលី ក្នុងលទ្ធផល ៤ទល់និង១ ដែល​ជាការប្រកួត​នៅ​ក្នុង​ថ្ងៃជាមួយគ្នា។ ក្រុមចំនួន​៣​ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.