ភ្នំពេញ : កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ចុះបង្ក្រាបក្រុមក្មេងទំនើងប្រុសស្រីឃាត់ខ្លួនបានជាច្រើននាក់ យកមកធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ កាលពីវេលាម៉ោង ៣រសៀលថ្ងៃទី៥ខែ កញ្ញា​ ឆ្នាំ២០២៤ នៅម្ដុំលក់ស្រាក្រឡុក ជិតនិងផ្សារដីថ្មី​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

សមត្ថកិច្ចបានឲ្យដឹងថា ក្រោយពីបានឃើញការបង្ហោះរូបវីដេអូឃ្លីបតាមបណ្ដាញសង្គម មានក្មេងប្រុសស្រីមួយក្រុមបាននាំគ្នាព្រួតវ៉ៃទៅលើយុវជនម្នាក់ បណ្ដាលឲ្យរងរបួសកាលពីវេលាម៉ោង៦ ព្រឹកថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យក៏បានធ្វើការស្រាវជ្រាវរហូតដល់ម៉ោង៣រសៀល ទើបឈានដល់ការឃាត់ខ្លួនមនុស្សប្រុសស្រីជាច្រើននាក់ ម្ដុំលក់ស្រាក្រឡុក នៅជិតនិងផ្សារដីថ្មី​ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ។

ក្រោយពីធ្វើការឃាត់ខ្លួនក្រុមក្មេងទំនើងប្រុសស្រី
បាន កម្លាំងកងរាជអាវុធហត្ថ បាននាំខ្លួន ជនសង្ស័យទាំងនោះយកទៅធ្វើការសួរនាំនៅមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យដើម្បីបន្តនិតិវិធី៕

អត្ថបទ÷សេង សាវី

Share.