ភ្នំពេញ​៖ រថយន្ត​តូយ៉ូតា​ព្រូស​មួយ​គ្រឿង​អ្នក​បេីក​បរ​រថយន្ត​បេីក​ក្នុង​ស្ថានភាព​ស្រវឹង​បាន​បេីក​រថយន្ត​យ៉ាង​លឿន​ហេីយ​រ៉េចង្កូត​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ​ បង្កអោយ​មាន​ការ​ភ្ញាក់ផ្អើល​កាល​ពី​វេលាម៉ោង​៣នឹង​៣៥នាទី​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃ​ទី​០៦ខែ​កញ្ញា​ឆ្នាំ​២០២៤​នៅតាម​បណ្តោយ​ផ្លូវ​២៧១​កែង​ផ្លូវ​ ២០០២​ដែល​ស្ថិត​នៅ​សង្កាត់​ទឹកថ្លា​ខណ្ឌ​សែនសុខ​រាជធានី​ភ្នំពេញ​ ។

តាម​ប្រភព​ពត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​និយាយ​ប្រាប់​ថា​នៅ​មុន​ពេល​កេីត​ហេតុ​គេឃើញ​រថយន្ត​ម៉ាក​តូយ៉ូតា​ព្រូស​ពណ៌​ ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2​AH-7387បេីក​បរ​ដោយ​បុរស​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​បេីក​តាម​បណ្តោយ​ផ្លូវ​ ២៧១ បេីក​ក្នុង​ទិស​ដៅ​ពី​ជេីង​ទៅ​ត្បូង​ ក្នុង​ល្បឿន​យ៉ាង​លឿន​ លុះបេីក​មក​ដល់​ចំណុច​កេីត​ហេតុ​ ក៏​ស្រាប់​តែ​ឃើញ​រថយន្ត​ខាង​លើ​ បាន​រ៉េចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​ បណ្តាល​ឲ្យ​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត​ខ្លួន​ឯង​យ៉ាង​ធ្ងន់ធ្ងរ​ផ្នែក​ខាង​មុខ​ ចំណែក​ឯ​ របាំង​ថ្ម​ពុះចែក​ទ្រូង​ផ្លូវ​វិញ​ រង​ការ​ខូចខាត​តិច​តួច​ គ្រាន់​តែ​ វេច​ទ្រុង​ទ្រាយ​ តិច​តួច​ ។ បន្ទាប់​មក​ដោយ​មាន​ កំលាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​មក​ដល់​ភ្លាម​ ចំណែក​អ្នក​បេីក​បរ​ បាន​ដេីរ​ចេញ​ពី​កន្លែង​កើត​ហេតុ​បាត់​ស្រមោល​ ដោយ​ទុក​រថយន្ត​នៅ​កន្លែង​កើត​ហេតុ​ផង​ដែរ​ ។

ក្រោយ​ពេល​កេីត​ហេតុ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​បាន​ទាក់​ទង​ទៅ​សមត្ថកិច្ច​ជំនាញ​នៃ​ការរិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​ដេីម្បី​ស្ទូច​រថយន្ត​ខាង​លើ​យក​ទៅ​រក្សា​ទុក​ដេីម្បី​រង​ចាំ​ការ​ដោះ​ស្រាយ​ថ្ងៃ​ក្រោយ​៕

អត្ថបទ​៖ សេង សាវី

Share.