ការប្រកួតពានរង្វាន់ជម្រើសជើងឯកយុវជនអាយុក្រោម ១៦ឆ្នាំ និង ១៩ឆ្នាំ Cambodian Youth League 2024 បានឈាន់ដល់ជុំទី២ សប្ដាហ៍ទី១៤ហើយ នៅថ្ងៃអាទិត្យ ទី៨ ខែកញ្ញា ឆ្នាំ២០២៤នេះ។

កម្មវិធីប្រកួត U16 សប្ដាហ៍ទី១៤៖

កម្មវិធីប្រកួត U19 សប្ដាហ៍ទី១៤៖

ដោយឡែកសម្រាប់ការប្រកួតរវាងក្រុមយុវជន អាយុក្រោម ១៩ឆ្នាំ វិសាខា ជួបបឹងកេត ត្រូវបានលើកការប្រកួតនៅថ្ងៃអង្គារ៍ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ វិញ។
នេះជាឆ្នាំដំបូងហើយដែលសហព័ន្ធកីឡាបាល់ទាត់កម្ពុជា (ស.ប.ក) រៀបចំពានរង្វាន់លីគយុវជនក្រោមអាយុ១៦ ឆ្នាំ និង ១៩ឆ្នាំ មានក្រុមចូលរួមចំនួន១០ ដូចគ្នា និងត្រូវប្រកួតប្រជែងចាប់ពីថ្ងៃទី១៥ ខែឧសភា ដល់ថ្ងៃទី៣ខែវិច្ឆិកា ឆ្នាំ២០២៤ ដោយតម្រូវឲ្យក្រុមទាំងអស់ប្រកួតគ្នាចំនួន២ជុំ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេចំនួន ៤មានឈ្មោះឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្នុងនោះ៖
- ២០ តុលា ២៤៖ ក្រុមលេខ៣ ប៉ះក្រុមលេខ៤
- ២៧ តុលា ២៤៖ ក្រុមលេខ២ ប៉ះអ្នកឈ្នះ រវាងលេខ៣ ឬលេខ៤
ចំណែកវគ្គផ្ដាច់ព្រ័ត្រ៖ - ៣ វិច្ឆិកា ២៤៖ ក្រុមលេខ១ ប៉ះអ្នកឈ្នះរវាងក្រុមលេខ២ ប៉ះលេខ៣ឬលេខ៤៕


