ក្រុម​បាល់ទាត់ជម្រើស​ជាតិ​ទីម័រ​ខាង​កើត បានយកឈ្នះម៉ុងហ្គោលី ក្នុងលទ្ធផល ៤ទល់និង១ វគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 កាលពី​ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤។

ខណ:កីឡាករ João Pedro da Silva Freitas របស់អង្គរថាយហ្គឺរ ក្លាយជាកីឡាករអាស៊ានដំបូងគេពីលីគកំពូលកម្ពុជា Cambodian Premier League ស៊ុតបញ្ចូលទី៣គ្រាប់ Hat-trick ឲ្យក្រុម​បាល់ទាត់ជម្រើស​ជាតិ​ទីម័រ​ខាង​កើត។

ស្របពេលក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បាន​ត្រឹម​ស្មើជាមួយក្រុមម្ចាស់ផ្ទះស្រីលង្កា ០-០ ក្នុងវគ្គជម្រុះជើងទី១ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅ​ថ្ងៃទី៥ កញ្ញា ២០២៤នេះ នៅកីឡដ្ឋាន Racecourse International។

កម្មវិធីប្រកួតរវាងកម្ពុជា ទល់នឹងស្រីលង្កា ជើងទី២៖

  • នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ កម្ពុជា ប៉ះស្រីលង្កា នៅពហុកីឡដា្ឋនជាតិ រាជធានីភ្នំពេញ។

ដោយឡែកក្រុមជម្រើសជាតិម៉ាកាវ នឹងត្រូវជួប ប្រ៊ុយណេ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០យប់ នៅកីឡដ្ឋាន Hassanal Bolkiah National Stadium។

ក្រុមចំនួន​៣ ​ដែល​ទទួល​បាន​ជ័យជម្នះ​ទាំង២ជើង នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.