២០ឆ្នាំ​មក​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សាន់ម៉ារីណូ ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប ទើបតែអាច​បង្កើត​កំណត់ត្រាថ្មី​បាន ពោលគឺរក​បាន​ជ័យជម្នះ​​ជូន​មាតុភូមិ​របស់​ខ្លួន ដោយបានឈ្នះលើក្រុម លិចតិនស្តាញ ដោយលទ្ធផល ១-០ ក្នុងពារង្វាន់ 2024–25 Nations League ។

នៅ​ក្នុង​ថ្ងៃ FIFA Days នេះ​ក្រុម​សាន់ម៉ារីណូ បាន​ណាត់​ក្រុម​ លិចតិនស្តាញ មក​ពី​តំបន់​កោះនៃ​ប្រទេស​ប្រេស៊ីល ប្រកួត​មិត្តភាព​អន្តរជាតិ​ លើ​ទីលាន​កីឡដ្ឋាន San Marino Stadium ក្នុង​ទីក្រុង Serravalleរបស់​ខ្លួន​ដោយ​លទ្ធផល១ទល់នឹង០ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៤ នេះ។

១គ្រាប់របស់ក្រុមសាន់ម៉ារីណូ គឺរកបានដោយកីឡាករ Nicko Sensoli នៅនាទី៥៣ ហើយសាន់ម៉ារីណូ គ្រប់គ្រងបាល់បានតែ៤១% តែប៉ុណ្តោះ ហើយស៊ុតចំគោលដៅបានតែ២ដង​គត់ និងសម្រេច​ទីបាន១​គ្រាប់​តែ​ម្តង ខណៈក្រុមលិចតិនស្តាញ គ្រប់គ្រងបាល់ ៥៩% ស៊ុតចំគោលដៅ២ដង ដូចគ្នាតែគ្មានសំណាង។

ដូច្នេះ​កំណត់ត្រា​របស់​ប្រទេស​សាន់ម៉ារីណូ មាន​ដូចជា៖

  • ប្រកួត​បាន​២០៥លើក
  • ឈ្នះ​បាន​២លើក
  • ស្មើ​គ្នា​៩លើក
  • ចាញ់​១៩៥លើក
  • ទាត់​ចូល​ទីគេ​បាន​៣៤គ្រាប់
  • របូត​គ្រាប់​បាល់​វិញ ៨២៤គ្រាប់
  • ក្រុម​ដែល​ខ្លួន​អាច​ឈ្នះ​គឺ លិចតិនស្តាញ (ឈ្នះ​ ១-០ នៅ​ថ្ងៃ​ទី​២៨ មេសា ២០០៤ និងលើកទី២ ឈ្នះ១-០ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤)។

ទោះ​ជា​​ទទួល​បាន​បរាជ័យ​ច្រើន​ ជាងឈ្នះក៏​ពិត​មែន ប៉ុន្តែ​សហព័ន្ធ​កីឡា​បាល់ទាត់​សាន់ម៉ារីណូ នៅ​តែ​បន្ត​ដាក់​ផែនការ​ប្រកួត​សម្រាប់​ក្រុម​ជម្រើស​ជាតិ​ខ្លួន ដោយ​ត្រៀម​ណាត់​ក្រុម​ជម្រើស​ជាតិ​ម៉ុលដាវី ប្រកួត​មិត្តភាព​អន្តរជាតិ នៅ​ថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.