អតីតម្ចាស់ពាន Cambodia Got Talent និងជាអ្នកចម្រៀង អ្នកនិពន្ធបទភ្លេង យឿន ពិសី បានចេញមកចែករំលែកសារដែលធ្វើឱ្យអ្នកតាមដានមានការចាប់អារម្មណ៍ជាខ្លាំងក្រោយតារារូបនេះ បានចេញមកចែករំលែកសារថាខ្លួន បានលើកដៃបាយបាយ ផលិតកម្ម Galaxy។

យឿន ពិសី បានរៀបរាប់យ៉ាងដូច្នេះថា៖ «ផ្លូវជីវិតមួយនេះ វាពិតជាវែងឆ្ងាយណាស់សម្រាប់មនុស្សយើងគ្រប់គ្នា។ ខ្ញុំបាទសូមអរគុណសម្រាប់ទឹកចិត្ត និងអំពើល្អដែលបងប្អូនពុកម៉ែតែងតែមានចំពោះខ្ញុំ។ ខ្ញុំបាទសូមអរគុណ Galaxy ដែលបានផ្ដល់ឱកាសឲ្យខ្ញុំដើម្បីបញ្ចេញសមត្ថភាព ប៉ុន្តែពេលនេះខ្ញុំសូមសម្រាកហើយ។ ខ្ញុំបាទសូមអរគុណ Galaxy ដែលតែងតែជួយជ្រោមជ្រែងជាបទចម្រៀងថ្មីៗសម្រាប់រូបខ្ញុំបាទកន្លងមក។ ដោយក្ដីគោរពពីខ្ញុំបាទ យឿន ពិសី»

បន្ទាប់ពីបញ្ចេញសារដូច្នេះធ្វើឱ្យមជ្ឈដ្ឋានមហាជនមានការចាប់អារម្មណ៍ និងចូលមកសាកសួរតារារូបនេះគ្រប់គ្នា ដោយពិសី គ្រាន់តែឆ្លើយតបយ៉ាងខ្លីថា ត្រូវការពេលវេលា និងស្វែងរកបទពិសោធន៍ថ្មីប៉ុណ្ណោះ។ យ៉ាងណាមិញគេនៅមិនទាន់ដឹងទេថាពិសី នឹងចូលផលិតកម្មថ្មីណាមួយទៀត ឬក៏ធ្វើជាអ្នកនិពន្ធ និង អ្នកចម្រៀងឯករាជ្យ។


