ក្រុម​បាល់ទាត់​នារី​វិសាខា នឹង​ធ្វើ​ដំណើរ​ទៅកាន់​ខេត្តស្វាយរៀង ដើម្បី​ប្រកួត​ទល់​នឹងក្រុមបាល់ទាត់នារីស្វារៀង ក្នុង​ជំនួប​សប្ដាហ៍ទី៤ នៃការប្រកួតពានរង្វាន់​បាល់ទាត់​ខេម​​បូឌាន​លីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥។

ក្នុង​ជំនួប​ប៉ះ​ក្រុម​ក្នុងតំបន់ Top4 លើក​នេះ​តើ​​វិសាខា អាច​រក្សាកំណត់ត្រា​ឈ្នះគ្រាប់​ការប្រកួត​របស់​ខ្លួន​បាន​ឬយ៉ាង​ណា ស្រប់​ពេល​ឆ្លងកាត់ ៣ប្រកួត​រួច​មក​ឈ្នះទាំង ៣ប្រកួត ដោយ​ឈ្នះក្រុមបាល់ទាត់​នារី នៃសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ក្នុង​លទ្ធផល ១៧-០ ឈ្នះក្រុមនារីសលត៍ ខេត្តបាត់ដំបង ក្នុងលទ្ធផល ១៨-០ និងបន្តយកឈ្នះក្រុមមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ក្នុងលទញធផល ៧-០ ដោយមិនរបូតគ្រាប់ ១គ្រាប់ (Clean Sheets)។

កម្មវិធីប្រកួត នៅសប្ដាហ៍ទី៤៖

ត្រឹម​សប្ដាហ៍ទី៣ ក្រុម​បាល់ទាត់​នារី​វិសាខា ឈរកំពូល​តារាងជាប់គ្នា និងស៊ុតបញ្ជូលទីបាន ៤២គ្រាប់ និងមាន​ ៩ពិន្ទុពេញ។ ខណ:ព្រះខ័នរាជស្វាយរៀង ឈរចំណាត់​ថ្នាក់​លេខ៤ ៣ប្រកួត ឈ្នះ២ ស្មើ១ និង​ស៊ុត​បាន ១៦គ្រាប់ របូត ១គ្រាប់ មាន ៧ពិន្ទុ។

តារាងចំណាត់ថ្នាក់ ត្រឹម​សប្ដាហ៍ទី៣៖

សូម​បញ្ជាក់​ថា​​លីគ​នារី​កម្ពុជា តម្រូវ​ឱ្យ​ក្រុម​ទាំង​១០​ប្រកួត​គ្នាវិលជុំ​ចំនួន២​ជើង​​ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​មាន​ឈ្មោះ​បន្ត​ប្រកួត​វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ ដោយ​ក្រុម​លេខ៣ ប៉ះ​ក្រុម​លេខ៤ រក​អ្នក​ឈ្នះ​ឡើង​ទៅ​ប៉ះ​ក្រុម​លេខ២ ខណៈ​ក្រុម​លេខ១ មាន​ឈ្មោះ​ចាំ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

តាម​គម្រោង​ការ​ប្រកួត​ធ្វើ​នេះ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា ឆ្នាំ​២០២៤ ដល់​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០២៥ ដោយ​ការ​ប្រកួត​ត្រូវ​ធ្វើ​ Home/Away លើ​ទឹកដី​របស់​ក្រុម​ទាំង​១០​ម្តង​ម្នាក់៕

Share.