កំពង់ចាម៖ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ បន្ទាប់ ពីទទួលបានព័ត៌មានពីកម្លាំងភ្នាក់ងារ និងពលរដ្ឋល្អ រាយការណ៍ថា មានមុខសញ្ញាកំពុងជួញដូរថ្នាំញៀនភ្លាម ឧត្តមសេនីយ៍ទោ ហេង វុទ្ធី ស្នងការនគរបាលខេត្តកំពង់ចាម និងមានការឯកភាពពីលោកសេង រិទ្ធី ព្រះរាជ អាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាមបាន ចាត់កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀនខេត្ត រួមជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងស្រុកចំការលើ ដឹកនាំដោយលោក ឧត្តម សេនីយ៍ត្រី ជីវ សេងរស់ ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន បានបេីកកិច្ចប្រតិបត្តិការចុះបង្ក្រាបករណី ជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន២ ករណី (ដោយប្រេីវិធានញុះញង់) ។

ប្រតិបត្តិការនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់សរុបចំនួន ៦នាក់.
១-ឈ្មោះ ជិន ជាតិ ហៅ កឹង ភេទប្រុស អាយុ ២០ឆ្នាំ រស់នៅភូមិរោងគោ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម,២-ឈ្មោះ ហយ មេន ភេទប្រុស អាយុ ២៣ឆ្នាំ រស់នៅភូមិគោកស្រឡៅ ឃុំបារាយណ៍ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ អ្នកទាំង២ខាងលើមានម្សៅក្រាមពណ៌សសង្ស័ជាថ្នាំញៀន ចំនួន១កញ្ចប់ ។

តាមចម្លើយសារភាពជនសង្ស័យខាងលើសមត្ថកិច្ចបន្តទៅធ្វើការឃាត់ខ្លួនជនសង្ស័យបាន៤ទៀត ៣-ឈ្មោះ សុន ប៊ុនធឿន ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិត្រពាំងបេងឃុំបារាយណ៍ ស្រុក ព្រៃឈរ ខេត្តកំពង់ចាម(ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ១កញ្ចប់,៤-ឈ្មោះ មាស ប៊ុនថៃ ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិអំពិលធំ ឃុំខ្វិតធំ ស្រុកព្រៃឈរ ខេត្តកំពង់ចាម,៥-ឈ្មោះ លន់ សុផល ភេទ ប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិក្រឡែង លិច ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៥កញ្ចប់)និង ៦-ឈ្មោះ អឿន សំប្រុស ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិវាលរីកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម (ជាមុខសញ្ញាមានម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀនចំនួន ៤កញ្ចប់) ។

នៅក្នុងប្រតិបត្តិការខាងលើសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន. ម្សៅក្រាមពណ៌សសង្ស័យជាថ្នាំញៀន ចំនួន១១កញ្ចប់ ទូរស័ព្ទដៃចំនួន ៦គ្រឿង។ បច្ចុប្បន្នជនសង្ស័យខាងលើ សមត្ថកិច្ចនគរបាលបានបញ្ជូនមកកាន់ ស្នងការរដ្ឋាននគរបាលខេត្តកំពង់ចាមដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕
អត្ថបទ៖ អាចារ្យលាក់

