ការប្រកួតពានរង្វាន់បាល់ទាត់ខេមបូឌានលីគនារី (Cambodian Women’s League) ឆ្នាំ២០២៤-២៥ បានឈានដល់សប្ដាហ៍ទី៤ហើយ នៅថ្ងៃសៅរ៍ ទី៧ ខែកញ្ញា ឆ្នាំ២០២៤នេះ ដោយមាន៥គូ ប្រកួតនៅលើ ៥ទីលានផ្សេងគ្នា។

ស្របពេលដែលក្រុមកំពូលតារាងវិសាខា នឹងធ្វើដំណើរទៅកាន់ខេត្តស្វាយរៀង ដើម្បីប្រកួតទល់នឹងក្រុមបាល់ទាត់នារីស្វារៀង ដែលជាក្រុមស្ថិតនៅក្នុងតំបន់ Top4។
កម្មវិធីប្រកួតសប្ដាហ៍ទី៤ មានដូចខាងក្រោម៖

ត្រឹមសប្ដាហ៍ទី៣ ក្រុមបាល់ទាត់នារីវិសាខា ឈរកំពូលតារាងជាប់គ្នា និងស៊ុតបញ្ជូលទីបាន ៤២គ្រាប់ និងមាន ៩ពិន្ទុពេញ។
សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕


