ប៉ៃលិន ៖ យុវតីម្នាក់អាយុ១៧ឆ្នាំ មិនដឹងថាមានបញ្ហា យល់ឃើញបែបណា បែជាចាកចេញពីផ្ទះ ទាំងមិនប្រាប់ឪពុកម្តាយ ជាហេតុធ្វើឱ្យម្រុមគ្រួសារខ្វាយខ្វល់ពីសុវត្តិភាព តាំងពីវេលាម៉ោង៤រសៀល ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤មកម្ល៉េះ នៅភូមិប៉ាហ៊ីជើង ក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

យុវតីខាងលើឈ្មោះ មឿន ធីតា អាយុ១៧ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ប៉ាហ៊ីជើង ក្រុងប៉ៃលិន ខេត្តប៉ៃលិន មានស្រុកកំណើតភូមិបាជ័យ ឃុំសណ្តាន់ ស្រុកសណ្តាន់ ខេត្តកំពង់ធំ មានឳពុកឈ្មោះ ឌឿ ដឿន អាយុ៤៩ឆ្នាំ ម្តាយឈ្មោះ មុំ ម៉ាប់ អាយុ៤៥ឆ្នាំ ។

តាមក្រុមគ្រួសារបានឱ្យដឹងថា ដោយពិនិត្យមើលតាមរយៈកាមេរ៉ាសុវត្តិភាព កាលពីវេលាម៉ោង៤រសៀលថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៤ បានចាកចេញពីផ្ទះក្នុងសម្លៀកបំពាក់ខោក្រហម អាវក្រហម ស្បែកជើងពណ៌ស មានថង់យួរមួយផង ដោយមិនប្រាប់ដឹងណឹង អស់រយៈពេលមួយយប់មួយថ្ងៃហើយ នៅតែគ្មានដំណឹង ក្រុមគ្រួសារខ្វាយខ្វល់ ប្តឹងទៅសមត្ថកិច្ចឱ្យជួយស្រាវជ្រាវ ឬបងប្អូនណាបានឃើញ ស្គាល់ភិនភាពដូចខាងលើ មេត្តាជួយផ្តល់ព៌ត៌មានដល់ក្រុមគ្រួសារ ៕

លេខទូរស័ព្ទអាណាព្យាបាល 0974954449 /0977822268

អត្ថបទ÷តាតុងសែបជ័យ

Share.