សិល្បៈជាតិ៖ ប្ដីប្រពន្ធអ្នកចម្រៀង Rap នាំមុខគេនៅស្រុកខ្មែរ លោក G-Devith និងអ្នកនាង ទេព បូព្រឹក្សបានបណ្ដើរគ្នាហោះទៅ ញូវយ៉ក សហរដ្ឋអាមេរិក ដោយការចេញក្រៅប្រទេសលើកនេះ ធ្វើឱ្យមជ្ឈដ្ឋានមហាជនមានការសង្ស័យជាខ្លាំង តើអ្នកទាំងពីរកំពុងត្រៀមប្រូចេកអ្វីថ្មីៗទុក ពញាក់អារម្មណ៍អ្នកគាំទ្រទេដឹង?

ក្រោយបញ្ចប់ការជួបជុំហ្វេនៗ ឬ Fan Meet សម្រាប់អាល់ប៊ុមថ្មីប្រកបដោយជោគជ័យហើយនោះ ស្រាប់តែគេឃើញគូស្វាមីអ្នកចម្រៀង Hiphop ដ៏លេចធ្លោ បានបណ្ដើរគ្នាចេញទៅអាមេរិក នេះបើយោងទៅតាមការបង្ហោះចែករំលែកដោយផ្ទាល់ពីផេក របស់អ្នកនាង ទេព បូព្រឹក្ស កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤ ដោយម្ចាស់ខ្លួនបានសរសេរសំណេរខ្លីថា៖ «See You New York»


នៅក្នុងចំណោមហ្វេនៗជាច្រើនដែលបានចូលមក ជូនពរសូមឱ្យអាយដលសុខសប្បាយតាមផ្លូវក៏មានអ្នកខ្លះ អត់សង្ស័យមិនបានថា តើអ្នកទាំងពីរទៅលើកនេះមានអ្វីថ្មីត្រៀមសម្រាប់ឱ្យហ្វេនភ្ញាក់ផ្អើលទៀតទេដឹង ព្រោះជាទូទៅ អ្នកទាំងពីរគឺជាតារាដែលតែងតែមានអ្វី ឱ្យអ្នកគាំទ្រទទួលបានអារម្មណ៍ប្លែកថ្មីជានិច្ច។

