បវរកញ្ញា​តំណាង​ប្រទេស​កម្ពុជា​ នៃកម្មវិធី​ប្រកួត​​ Miss Cosmo Cambodia 2024 កញ្ញា អ៊ិន លក្ខិណា បាន​ចេញ​មក​អំពាវនាវចំពោះ​អ្នក​គាំទ្រ ក៏ដូចជា​មជ្ឈដ្ឋាន​សាធារណជន ឱ្យ​ជួយ​បោះឆ្នោត​គាំទ្រ​ខ្លួន ដើម្បីបាន​ឈាន​ចូល​ទៅ​ដល់​ Top10 ដោយ​ស្វ័យប្រវត្តិ។

ខណៈដែល​កាល​បរិច្ឆេទ​នៃ​ការ​ប្រកួត​កាន់តែខិត​ជិត​ដល់ កញ្ញា​ អ៊ិន លក្ខិណា បេក្ខភាព​តំណាង​ប្រទេស​កម្ពុជា​បាន​ចេញ​មក​អំពាវនាវ​សុំឱ្យ​អ្នក​គាំទ្រ និង​អ្នក​ស្រលាញ់​វិស័យប្រកួត​សម្រស់​ជួយ​បោះឆ្នោត​គាំទ្រ​កញ្ញា លើ​វែបសាយ​​កម្ម​វិធី​ Miss Cosmo ដើម្បី​ឱ្យ​បេក្ខភាព​កម្ពុជា​យើង​បាន​ជាប់​ចូលដល់​វគ្គ Top10 ដោយ​ស្វ័យប្រវត្តិ​ ខណៈដែល​ពេល​នេះ​កម្ពុជា​កំពុង​ឈរ​នៅ​លេខ​រៀង Top2។

ប្រសិន​បើ​កម្ពុជា​មាន​សំឡេង​គាំទ្រ​​ច្រើន បាន​លំដាប់​ Top 1 ​បាន​សេចក្ដីថា បេក្ខភាព​តំណាង​កម្ពុជា​យើង​នឹង​បាន​កៅអីចូល​ដល់​វគ្គ​ Top10 នៃ​កម្មវិធី​។

សូម​ជម្រាប​ជូន​ថា គិត​ត្រឹមព្រឹក​ថ្ងៃ​ទី​៧ ខែកញ្ញា ឆ្នាំ​២០២៤ នេះ​ ម៉ោង១០ព្រឹក បេក្ខភាព​កម្ពុជា​ អ៊ិន លក្ខិណា នៅ​លេខ៣ ដោយ​មាន​សំឡេង​គាំទ្រ​តាម​ពី​ក្រោយ ប្រទេស​ឥណ្ឌូណេស៊ី Top2 និង ​ប្រទេស​ហ្វីលីពីន ដែល​កំពុង​ឈរ​នៅ​លំដាប់​ Top 1​៕

Share.