ត្បូងឃ្មុំៈ បុរសពីរនាក់ផឹកសុីជាមួយគ្នា ហើយទាស់ពាក្យសម្តីក្នុងពេលកំពុងផឹកស៊ីបានទាញកាំបិតផ្គាក់កាប់ទៅលើគូរទំនាស់ បណ្តាលឱ្យជនរងគ្រោះរបួសស្ទើរស្លាប់ នៅភូមិឈើទាលផ្តុំ ឃុំគោកស្រុក ស្រុកតំបែរ ខេត្តត្បូឃ្មុំ កាលពីថ្ងៃទី ៥ កញ្ញា ឆ្នាំ ២០២៤ ។

សមត្ថកិច្ចស្រុកតំបែរបានឲ្យដឹងថា ក្រោយធ្វើសកម្មភាពរួច ជនសង្ស័យបានរត់គេចខ្លួនបាត់ ប៉ុន្តែភ្លាមៗ នោះជនសង្ស័យ ត្រូវសមត្ថកិច្ច ចាប់ខ្លួនបាន កសាងសំណុំរឿងចាត់ការតាមនីតិវិធីនៅ ព្រឹកថ្ងៃទី ៦ កញ្ញា ឆ្នាំ២០២៤ ។
  សមត្ថកិច្ចស្រុកតំបែរបានឱ្យដឹងថា បុរសជាជនរងគ្រោះឈ្មោះ ប៉ុន ចំរើន អាយុ ៣៣ ឆ្នាំ ត្រូវជនសង្ស័យ យកកាំបិតផ្គាក់ កាប់សំដៅក្បាលចំសៀតផ្កាខាងស្តាំ បណ្តាលឱ្យរងរបួសជាទម្ងន់ ហើយត្រូវបញ្ជូនទៅសង្គ្រោះ នៅឯមន្ទីរពេទ្យបង្អែកស្រុកតំបែរ ។

ចំណែកជនសង្ស័យដែលបានគេចខ្លួននោះ ឈ្មោះ ញាញ់ ធី ភេទប្រុស អាយុ ៣៣ ឆ្នាំស្មើនឹងជនរងគ្រោះដែរ ត្រូវចាប់ខ្លួនបាននៅក្រោយកើតហេតុ ទាំងជនរងគ្រោះ និងជនសង្ស័យមានទីលំនៅភូមិឃុំ ជាមួយគ្នា ក្នុងកន្លែងកើតហេតុខាងលើ ៕


អត្ថបទ៖អាចារ្យលាក់

Share.