ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានកោះហៅកីឡាករ សុះ ស៊ូហាណា ពីក្លិបណាហ្គាវើលដ៍ ត្រៀមសម្រាប់វគ្គជម្រុះជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ទល់នឹងស្រីលង្កា ថ្ងៃទី១០ កញ្ញា ២០២៤ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០យប់។


ខណ:កីឡាករដែលត្រូវដកឈ្មោះចេញគឺ លឹម លោកាថុង ហើយរូបគេនឹងចូលរួមបោះជំរំហ្វឹកហាត់នៅប្រទេសថៃ ជាមួយក្រុមជម្រើសជាតិកម្ពុជា អាយុក្រោម២០ឆ្នាំ ត្រៀមសម្រាប់ពានរង្វាន់ AFC U20 Asian Cup China 2025 2025 (Qualifiers) នៅឆាយនីសតៃបុិ ចាប់ពីថ្ងៃទី២១-២៩ ខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។
លទ្ធផលប្រកួតរវាងស្រីលង្កា និងកម្ពុជា នៅជើងទី១៖
- ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ០-០ កម្ពុជា នៅកីឡដ្ឋាន Sugathadasa។
ក្រុមជម្រើសជាតិស្រីលង្កា បានមកកម្ពុជា នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤៖

ជាមួយគ្នានេះក្រុមជម្រើសជាតិទីម័រខាងកើត បានយកឈ្នះម៉ុងហ្គោលី ក្នុងលទ្ធផល ៤-១ ស្របពេលប្រ៊ុយណេ ឈ្នះម៉ាកាវ ៣-០ ជើងទី១។
ក្រុមចំនួន៣ដែលទទួលបានជ័យជម្នះនឹងឡើងទៅជម្រុះជុំទី៣ (វគ្គជម្រុះក្នុងពូល) ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាម្ចាស់ផ្ទះ៕
កម្មវិធីប្រកួតជើងទី២៖



