សិល្បៈអន្តរជាតិ​៖ កំពូលតារា​សម្ដែង​ស្រីរូបស្រស់ Zhao Lusi និង​តារា​សម្ដែងប្រុស​ Zhang Linghe កំពុង​ជជែក​ជាមួយ​នឹង​ក្រុម​ការងារ​ថត​ពាក់ព័ន្ធនឹង​ការ​ថត​ភាពយន្ត​ភាគ​បែបបុរាណ​ថ្មី​មួយ​ទៀត​ឱ្យ​ IQiyi ដែល​រឿង​នេះ​បើ​តាម​ការ​ផ្សាយ​ពីសារព័ត៌មាន​ក្នុង​ស្រុក​ នឹង​បើក​កាមេរ៉ាថត​នៅ​ក្នុង​ខែ​ធ្នូខាង​មុខ​នេះ​។

រឿង​ភាគ​ដែល​កំពូលតារា​សម្ដែងឆ្នើមចិន នាង​ Zhao Lusi នឹង​សម្ដែង​នោះ​មាន​ចំណងជើង​ Moon City Flowers Fall ឬ A Beautiful Destiny។

តាម​ការ​ទម្លាយ​ឱ្យ​ដឹង​ខ្លះៗ​ពីសាច់រឿង​នេះ គេ​និយាយ​ពីសេចក្ដីស្នេហា​រវាងព្រះអង្គម្ចាស់​ Ji Luo Wei នៃ​គ្រួសារ Zhao និង​ Yin Ze ដែល​ជា​អាទិទេព​សមុទ្រ​។ នៅ​ក្នុង​ពិភពទេវៈ ព្រះអង្គមាន​រូបរាងជាទេព ប៉ុន្តែ​ព្រះអង្គ ​បែរជា​មិន​អាចយក​ឈ្នះ​សេចក្ដីស្រលាញ់​ពី​នារីដែល​ទ្រង់​ប្រតិព័ទ្ធ​ ដូច្នេះ​ដើម្បីធ្វើ​ឱ្យ​នារី​ដែល​ខ្លួន​ស្រលាញ់​សប្បាយចិត្ត​ ព្រះអង្គ​បាន​​ប្រើ​សិល្ប៍ បង្កើត​ទីក្រុង​ទទេស្អាត​មួយ​ នៅ​ស្ថានព្រះច័ន្ទ ប៉ុន្តែ​មួយ​រយឆ្នាំ​ក្រោយ​មក​ ដួងព្រលឹងរបស់​ Su Zhao បាន​កើត​ឡើង​ហើយ​ក្រោយ​មក​ SuZhao បាន​ធ្វើ​ឱ្យ​ទីក្រុង​នោះ​ ក្លាយ​ជា​ទីក្រុង​ដែល​រុងរឿង​និង​សំបូរ​សប្បាយ។

ត្បិត​មិន​ទាន់​មាន​សេចក្ដីប្រកាសជា​ផ្លូវការ ប៉ុន្តែ​បើ​តាម​ពាក្យ​ចចាមអារ៉ាម និង​ប្រភព​ផ្ទៃក្នុង​បាន​ឱ្យ​ដឹង​ថា រឿង​ភាគ​ថ្មី​នេះ​ នឹង​សម្ដែង​ដោយ​ Zhao Lusi យ៉ាង​ណាមិញ​មាន​តែ​រងចាំ​ស្ដាប់​ដំណឹង​ល្អជាមួយ​គ្នា​ជា​បន្ត​ទៀត៕

https://troryorng.com/
Share.