ក្រុមបាល់ទាត់ជម្រើសជាតិម៉ាឡេស៊ី បានគ្រងជើងឯកពានរង្វាន់ Merdeka Tournament ឆ្នាំ២០២៤ លើដីខ្លួនឯងក្រោយឈ្នះក្រុមលីបង់ នៅវគ្គផ្តាច់ព្រ័ត្រ ដោយលទ្ធផល ១-០ នៅកីឡដ្ឋាន Bukit Jalil National Stadium ក្នុងទីក្រុង Kuala Lumpur ប្រទេសម៉ាឡេស៊ី និងជាលើកដំបូងក្រោយរងចាំអស់រយៈពេល១០ឆ្នាំ។

ពានរង្វាន់ Merdeka Tournament ឆ្នាំ២០២៤ ដែលប្រទេសម៉ាឡេស៊ី រៀបចំជាម្ចាស់ផ្ទះ បានអញ្ជើញប្រទេស លីបង់, តាជីគីស្ថាន, និងក្រុមក្នុងអាស៊ានហ្វីលីពីន មកប្រកួតដណ្តើមពានក្នុងអំឡុងថ្ងៃ FIFA Day ដោយពានរង្វាន់នេះបានចាប់ផ្តើមប្រកួតពីថ្ងៃទី៤ ដល់ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤ ។
លទ្ធផលវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖
នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤
– ម៉ាឡេស៊ី ២-១ ហ្វីលីពីន
– លីបង់ ១-០ តាជីគីស្ថាន

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤
វគ្គដណ្តើមយកចំណាត់ថ្នាក់លេខ៣
– តាជីគីស្ថាន ឈ្នះហ្វីលីពីន ដោយបាល់កាត់ក្តី១១ ម៉ែត្រ ៤-៣ បន្ទាប់ពីស្មើគ្នា ០-០
វគ្គផ្តាច់ព្រ័ត្រ
– ម៉ាឡេស៊ី ឈ្នះក្រុមលីបង់ ក្នុងលទ្ធផល ១-០ ធ្វើឱ្យម៉ាឡេស៊ី ឈ្នះពានរង្វាន់ Merdeka Tournament លើកដំបូងក្រោយរងចាំអស់រយៈពេលជាង១០ឆ្នាំ។
គួរឱ្យដឹងថាពានរង្វាន់ Merdeka Tournament បានបង្កើតឡើងដំបូងនៅឆ្នាំ១៩៥៧ បច្ចុប្បន្ននេះមានអាយុកាល៦៧ឆ្នាំ ហើយ ហើយក្រុមនៅក្នុងតំបន់អាស៊ាន ម៉ាឡេស៊ី ជាក្រុមដែលឈ្នះពានរង្វាន់ច្រើនជាងគេ ១៣លើក និងក្រុមជម្រើសជាតិកូរ៉េខាងត្បូង បានចំនួន ១១លើក៕



