ប្រទេស​ចិន ឈរកំពូលតារាង​មេដាយសរុប​ ដោយ​ដណ្ដើមបានមេដាយសរុប ២២០គ្រឿង​ (មាស ៩៤ ប្រាក់៧៦ សំរឹទ្ធ៥០) ក្នុង​ការប្រកួត​កីឡា​ប៉ារ៉ា​ឡាំពិករដូវក្តៅ ឆ្នាំ២០២៤ (Paralympics Games Paris 2024) នៅទីក្រុងប៉ារីស ប្រទេសបារាំង ខណ:​តាម​​ពីក្រោយ​ដោយ​អង់គ្លេស សរុប ១២៤គ្រឿង និងអាមេរិក សរុប ១០៥គ្រឿង ក្រោយបិទបញ្ចប់កាលពីរាត្រីថ្ងៃទី៨ កញ្ញា ២០២៤។

តារាមេដាយ ប្រទេសទាំង១៣ ដែល​ឈ្នះមេដាយមាស​បាន ១០គ្រឿង ក្នុង​ការប្រកួត​កីឡាប៉ារ៉ាឡាំពិករដូវក្តៅ ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំងក្រោយបិទបញ្ចប់កាលពីរាត្រីថ្ងៃទី៨ កញ្ញា ២០២៤ ៖

ព្រឹត្តិការណ៍ប្រកយតកីឡាប៉ារ៉ាឡាំពិករដូវក្តៅ ឆ្នាំ២០២៤ គឺជាកីឡាប៉ារ៉ាឡាំពិករដូវក្តៅលើកទី១៧ ដែលគ្រប់គ្រងដោយគណៈកម្មាធិការប៉ារ៉ាឡាំពិកអន្តរជាតិ ដែលធ្វើឡើងនៅទីក្រុងប៉ារីស ប្រទេសបារាំង ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៤៕

Share.