នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤ ភ្នាក់ងារ OA Entertainment បានប្រកាសថា Jennie បានចុះហត្ថលេខា ភាពជាដៃគូជាមួយនឹង Columbia Records ដែលជាផលិតកម្មចម្រៀងដ៏ធំមួយរបស់អាមេរិក បើតាមគម្រោង Jennie នឹងចេញចម្រៀងទោលរបស់ខ្លួននៅខែតុលា ខាងមុខនេះ។
សម្រាប់ផលិតកម្ម Columbia Records នេះគឺជាផលិតកម្មធំមួយរបស់អាមេរិក ដែលស្ថិតនៅក្រោមខ្នែងរបស់ផលិតកម្ម Sony Music ដែលជាជំរករបស់តារាចម្រៀងប៉ុបលំដាប់ពិភពលោក ដូចជា Beyoncé, Adele, និង Harry Styles ។

នេះគឺជាចម្រៀងថ្មីដំបូងដែលចេញក្រោយ១ឆ្នាំមុន Jennie បានចេញចម្រៀងពិសេសមួយដែលមានចំណងជើងថា «You & Me» កាលពីខែតុលា ឆ្នាំ២០២៣។ តាមដឹងផលិតកម្ម Columbia គ្រោងនឹងផ្ដល់ការឧបត្ថម្ភគាំទ្រគ្រប់សព្វបែបយ៉ាងសម្រាប់សកម្មភាពចម្រៀងទោលរបស់ Jennie។
Jennie បានបង្កើតកំណត់ត្រាមានចំនួនទស្សនា ១ពាន់លានដង តាមរយៈចម្រៀង Solo របស់នាងដែលបានចេញកាលពីខែមេសា មួយវិញទៀត Jennie ក៏បានក្លាយជាតារាចម្រៀង K-Pop ដំបូងដែលមានអ្នកទស្សនាកើនលើស ១ពាន់លានដងផងដែរ។


បច្ចុប្បន្ននេះ Jennie កំពុងតែត្រៀមខ្លួនយ៉ាងសកម្មសម្រាប់ការវិលត្រលប់មកវិញជាមួយនឹងបទចម្រៀងថ្មី៕

