ក្រោយ​រូប​ភាព​វីដេអូ​របស់​កញ្ញា ហង្ស សុជាតា និង​អ្នក​នាង​ ឌុច លីដា ត្រូវ​បាន​ប៉ូលិស​ចាប់​ឃាត់​និង​នាំ​ទៅ​ប៉ុស្ដិ៍កាល​ពីយប់​មិញ​បាន​បែក​ធ្លាយ ធ្វើ​ឱ្យ​មាន​ការ​តាមដាន​ និង​ចាប់​អារម្មណ៍​ខ្លាំង​ពី​សំណាក់សាធារណជន​ យ៉ាង​ណា​មិញ ម្ចាស់​រឿង​បាន​ចេញ​មក​បំភ្លឺ​ ហើយ​នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ​។

កញ្ញា ហង្ស សុជាតា បាន​ប្រើ​ប្រាស់​គណនីហ្វេសប៊ុក​ខ្លួន​បកស្រាយ​ករណី​យល់​ច្រឡំ​ខាង​លើ​នេះ​ថា៖ «សូមជំរាបជូនបងប្អូនមហាជនទាំងអស់នឹងហ្វេនហ្វេននាងខ្ញុំដែរស្រលាញ់នឹងបារម្មណ៍ពីរសុខទុក្ខនាងខ្ញុំទាំងពីរ ចំពោះបញ្ហាបានបញ្ចប់រួចរាល់ហើយ តាំងពីយប់ហ្នុង គ្រាន់តែpageខ្លះគាត់ចង់គេងចំណេញពីរឿងនេះ នឹងផុសបំភ្លើសនឹងបំពុល ដើម្បីទៀមទារ views សូមអរគុណបងប្អូនសំរាប់ការដែរស្រលាញ់នឹងបារម្មណ៍។ ពីនាងខ្ញុំ ទាំងពីរ។ ដើម្បីតែឆ្អែតក្រពះខ្លួនអែង មកបំពានដល់ខ្ញុំដែលគ្មានកំហុស តើបងប្អូនគិតថាសមអត់ នេះជាទង្វើរអ្វីទៅ សំរាប់បងប្អូនកាន់ page មួយចំនួន សូមពិចារណាតាមការគួរ»

ទាំង​នេះ​ គឺជា​ខ្លឹមសារនៃ​ការ​បកស្រាយ​ដោយ​​កញ្ញា ហង្ស សុជាតា ដែល​បាន​បង្ហោះ​បញ្ជាក់​នៅ​លើ​គណនីហ្វេសប៊ុក​របស់​កញ្ញា ដោយ​មាន​បង្ហោះ​ Tag ឱ្យ​ដៃ​គូ​នៅ​ក្នុង​រូបភាព​វីដេអូបែកធ្លាយ​គឺអ្នក​នាង​ ឌុច លីដា ផង​ដែរ៕

Share.