
កីឡាករ Morteza Mehrzadselakjani របស់ក្រុមជម្រើសជាតិអ៊ីរ៉ង់ បច្ចុប្បន្នមានវ័យ៣៦ឆ្នាំ មានកម្ពស់រហូតដល់ ២.៤៧ ម៉ែត្រ ជាប់ឈ្មោះជាកីឡាករបាល់ទះដែលមានកម្ពស់ខ្ពស់ជាងគេលើពិភពលោក ព្រមទាំងបានជួយក្រុមជម្រើសជាតិអ៊ីរ៉ង់ឈ្នះមេដាយមាសប៉ារ៉ាឡាំពិក នៅប្រទេសបារាំង ។


សម្រាប់កីឡាករ Morteza Mehrzadselakjani ត្រូវបានកោះហៅចូលក្រុមជម្រើសជាតិអ៊ីរ៉ង់ ក្នុងខែមីនា ឆ្នាំ២០១៦ បន្ទាប់ពីបានឆ្លងកាត់វគ្គបណ្តុះបណ្តាលនៅក្លិបជាច្រើនក្នុងប្រទេសអ៊ីរ៉ង់ និងបានបង្ហាញខ្លួនលើឆាកអន្តរជាតិលើកដំបូង នៅវគ្គជម្រុះប៉ារ៉ាឡាំពិក ឆ្នាំ២០១៦ បន្តចេញទៅប្រកួតប្រជែងនៅប៉ារ៉ាឡាំពិករដូវក្តៅឆ្នាំ២០១៦។

នៅក្នុងការប្រកួតកីឡាប៉ារ៉ាឡាំពិករដូវក្តៅឆ្នាំ ២០១៦ វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទះ Morteza គឺជាអ្នករកគ្រាប់បាល់បានច្រើនជាងគេក្នុងការប្រកួត ពោលគឺរូបគេរកបាន ២៨ ពិន្ទុសម្រាប់ប្រទេសអ៊ីរ៉ង់។ ហើយទីបំផុត អ៊ីរ៉ង់ទទួលបានមេដាយមាសមួយ បន្ទាប់ពីយកឈ្នះបូស្នៀ និងហឺហ្សេហ្គោវីណា ក្នុងលទ្ធផល ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ ព្រមទាំងជាប់ជាកីឡាករល្អលំដាប់ទី២ អំឡុងព្រឹត្តិការណ៍ Rio Paralympics ២០១៦ នៅប្រទេសប្រេស៊ីល។

នៅឆ្នាំ ២០១៨ គាត់បានជួយអ៊ីរ៉ង់ ឈ្នះជើងឯក Sitting Volleyball World Championship ឆ្នាំ ២០១៨ ដោយបានឈ្នះជើងឯកពិភពលោកលើកដំបូងរបស់អ៊ីរ៉ង់ក្នុងរយៈពេល ៨ឆ្នាំ បន្ទាប់ពីបានយកឈ្នះ ៣-០ លើក្រុមការពារជើងឯកបូស្នៀ និងហឺហ្សេហ្គោវីណាក្នុងវគ្គផ្តាច់ព្រ័ត្រ។
នៅឆ្នាំ ២០២២ បន្តបានឈ្នះជើងឯក Sitting Volleyball World Championship លើកទី២ ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់ បន្ទាប់ពីបានយកឈ្នះ ៣-០ លើក្រុមបូស្នៀ និងហឺហ្សេហ្គោវីណា នៅវគ្គផ្តាច់ព្រ័ត្រ។
នៅក្នុងការប្រកួតបាល់ទះអង្គុយប៉ារ៉ាឡាំពិក រដូវក្តៅឆ្នាំ ២០២២ Morteza បានឈ្នះមេដាយមាស ជាលើកទី២ បន្ទាប់ពីអ៊ីរ៉ង់ បានយកឈ្នះរុស្ស៊ី ៣-១ នៅវគ្គផ្តាច់ព្រ័ត្រ។

នៅឆ្នាំ២០២៤ នេះបានបន្តជួយអ៊ីរ៉ង់ ឈ្នះមេដាយមាស លើទឹកដីបារាំង និងជាលើកទី៨ របស់អ៊ីរ៉ង់ ដែលឈ្នះមេដាយមាស លើវិញ្ញាសារបាល់ទះអង្គុយផ្នែកបុរស៕


