ពានរង្វាន់លីគកំពូលកម្ពុជា (Cambodian Premier League) រដូវកាលឆ្នាំ២០២៤-២៥ នឹងត្រលបមកប្រកួតប្រជែងគ្នាលើទីលានសារជាថ្មី ក្រោយសម្រាកបាន២សប្តាហ៍កាលពីពេលកន្លងទៅដើម្បីប្រមូលផ្តំកីឡាករចូលជម្រើសជាតិប្រកួតក្នងពានរង្វាន់កម្រិតទ្វីប ក្នុងថ្ងៃ FIFA day ។
កម្មវីធីប្រកួតសប្តាហ៍ទី៤៖

តារាងចំណាត់ថ្នាក់ត្រឹមសប្តាហ៍ទី៣

ពានរង្វាន់លីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២៥ នេះមានសមាជិកចំនួន១១ក្រុម ដោយប្រកួតប្រជែងពីថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៥ ខាងមុខ ដោយតម្រូវក្រុមជាសមាជិកប្រកួតវិលជុំសន្សំពិន្ទុចំនួន២ជើង ហើយក្រុមចំណាត់ថ្នាក់លេខ១ដល់លេខ៦ បន្តប្រកួតយកជើងឯក ខណៈក្រុមលេខ៧ ដល់១១ ត្រូវប្រកួតយកចំណាត់ថ្នាក់៕

