
ការប្រកួតពានរង្វាន់ស្វាយរៀង Super Cup បានឈានដល់វគ្គ៤ក្រុមចុងក្រោយហើយ ក្រោយឆ្លងកាត់ការប្រកួតវគ្គ៨ក្រុមចុងក្រោយកាលពីពេលកន្លងទៅ ពេលនេះក្រុមខ្លាំងទាំង៤នឹងប៉ះគ្នានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងទីលានវិទ្យាល័យស្វាយរំពារ ខេត្តស្វាយរៀង ដើម្បីរក២ក្រុមទៅវគ្គផ្តាច់ព្រ័ត្រ។

កម្មវិធីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ៖

គួរឱ្យដឹងថា ពានរង្វាន់ Svay Rieng Super Cup លើកទី១ ឆ្នាំ២០២៤ មាន១៦ក្រុមចូលរួមប្រកួត បែងចែកជា៤ពូល ដោយក្រុមមានចំណាត់ថ្នាក់លេខ១ និងលេខ២ ក្នុងពូលនីមួយៗ ត្រូវប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឡើងបន្តទៅវគ្គផ្តាច់ព្រ័ត្រ។
សម្រាប់ក្រុមចំនួន១៦ដែលចូលរួម គឺបានរើសចេញពីការប្រកួតវគ្គ១៦ក្រុមចុងក្រោយ នៃពានរង្វាន់បាល់ទាត់ស្វាយរៀង ខាប់ លើកទី៦ ឆ្នាំ២០២៤ កន្លងទៅ៕

