បន្ទាយមានជ័យ៖ អគ្គិភ័យបានឆាបឆេះបន្ទប់ជនជាតិចិនស្នាក់នៅបុរីដឹផាកស៊ីធី សមត្ថកិច្ចសន្និដ្ឋានថា អាចបណ្តាលមកពីឆ្លងចរន្តអគ្គិសនី ចេញពីម៉ាស៊ីនត្រជាក់ បណ្តាលឱ្យខូចខាតអស់សម្ភារៈកើតឡើងនៅយប់ម៉ោង២៣.០០នាទីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៤ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

សមត្ថកិច្ចនគរបាលបានប្រាប់ថា ក្រោយទទួលព័ត៌មានបានដឹងថាមានអគ្គិភ័យបានឆាបឆេះបន្ទប់ដែលជនជាតិចិនស្នាក់នៅ ក្នុងបុរីដឹផាកស៊ីធី កម្លាំងនគរបាល កម្លាំងកងរាជអាវុធហត្ថ កម្លាំងយោធាតំបន់ប្រតិបត្តិការសឹងរងក្រុងប៉ោយប៉ែត និងក្រុមសង្គ្រោះបឋមរបស់លោក នួន នីគីដា បានចេញរថយន្តពន្លត់អគ្គិភ័យ១គ្រឿង រួមជាមួយប្រជាពលរដ្ឋបានបាញ់ទឹកពន្លត់បានទាន់ពេលមិនបណ្តាលរាលដាលឆាបឆេះដល់បន្ទប់ដ៏ទៃ។

សមត្ថកិច្ចដដែលបានបញ្ជាក់ថា អគ្គិភ័យដែលឆាបឆេះបន្ទប់ជួលបុរីដឹផាកស៊ីធីអគារជាន់ទី១ ដែលបណ្តាលខូចខាតសម្ភារៈក្នុងបន្ទប់អស់ទាំងស្រុងនៅពេលម្ចាស់មិននៅចេញមកខាងក្រៅ ដែលមិនទាន់បានដឹងពីមូលហេតុច្បាស់លាស់នៅឡើយ ការសន្និដ្ឋានជំហ៊ានដំបូង អាចបណ្តាលមកពីឆ្លងចរន្តអគ្គីសនី ចេញពីម៉ាស៊ីនត្រជាក់ ឆេះឆាបដល់ពូកដេក ទើបបង្កជាអណ្តាតភ្លើងឱ្យឆាបឆេះ ក្រោយពេលកម្លាំងសហការគ្នាប្រើប្រាស់ទឹកចំនួន២រថយន្ត បានជួយពន្លត់បានទាន់ពេលមិនរាលដាលឆេះបន្ទប់ផ្សេងទៀតនោះទេ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.