ចំណាប់អារម្មណ៍លោក FELIX G.DALMAS គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសកម្ពុជា ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតពានរង្វាន់ AFC Asian Cup Saudi Arabia 2027 វគ្គជម្រុះជើងទី២ ទល់នឹងក្រុមជម្រើសជាតិស្រីលង្កា។
គ្រូកម្ពុជា ថ្លែងថា៖«សម្រាប់ការប្រកួតថ្ងៃស្អែកពួកយើងដឹងថាយើងនឹងប្រកួតជាមួយក្រុមដែលរៀបចំខ្លួនបានល្អ ហើយខ្ញុំជឿថានេះជាលើកទី១ ដែលក្រុមជម្រើសជាតិកម្ពុជា ប្រកួតជាមួយនឹងក្រុមដែលមានកីឡាករអឺរ៉ុបច្រើននៅក្នុងក្រុម ប៉ុន្តែពួកយើងនឹងព្យាយាមលេងអោយឈ្នះក្នុងការប្រកួតនេះ ពួកយើងបានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់ការប្រកួតថ្ងៃស្អែក។ យើងសង្ឃឹមថាការប្រកួតស្អែកនេះ យើងនឹងយកលទ្ធផលល្អជូនអ្នកគាំទ្រ។
សង្ឃឹមថានឹងមានអ្នកគាំទ្រមកចូលរួមទស្សនាច្រើនកុះករដើម្បីលើកទឹកចិត្ត ដល់ក្រុមជម្រើសជាតិកម្ពុជា»។

ក្រុមជម្រើសជាតិកម្ពុជា ក្រោមការដឹកនាំរបស់លោក Félix Dalmás គ្រូបង្វឹកជនជាតិអាហ្សង់ទីន បានកោះហៅកីឡាករ សុះ ស៊ូហាណា ពីក្លិបណាហ្គាវើលដ៍ ត្រៀមសម្រាប់វគ្គជម្រុះជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 ទល់នឹងស្រីលង្កា ថ្ងៃទី១០ កញ្ញា ២០២៤ នៅពហុកីឡដ្ឋានជាតិ វេលាម៉ោង ៧:០០យប់។
Nick Taylor កីឡាករនៃក្រុមជម្រេីសជាតិកម្ពុជា ថ្លែងក្នុងសន្និសីទសារព័ត៌មាន៖
គ្រូបង្វឹកក្រុមជម្រើសស្រីលង្កា ថ្លែងថា៖«ពួកយើងពិតជារីករាយដែលបានមកទីនេះ ពួកយើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ សរុបមកអ្វីៗនៅទីនេះល្អ។សម្រាប់ការប្រកួតនៅថ្ងៃស្អែកនេះនឹងពិបាកសម្រាប់ក្រុមទាំងពីរ ដោយសារការប្រកួតជើងទី១ ក្រុមទាំងពីរស្មើគ្នា ដូចនេះនឹងធ្វើឱ្យការប្រកួតនាថ្ងៃស្អែក មានការលំបាកសម្រាប់ក្រុមទាំងពីរ។ ពួកយើងសង្ឃឹមថាការប្រកួតថ្ងៃស្អែកនេះ នឹងធ្វើឱ្យប្រជាជនទាំងពីរមានភាពសប្បាយរីករាយ និងសូមឱ្យអ្នកគាំទ្រមកចូលរួមទស្សនាឱ្យបានច្រើនកុះករ»។

គ្រូបង្វឹកក្រុមជម្រើសស្រីលង្កា បន្តទៀតថា៖«បើសិនខ្ញុំនិយាយថាសង្ឃឹម ១០០% ឈ្នះកម្ពុជា ខ្ញុំអាចនឹងមានបញ្ហាជាអ្នកគាំទ្រនៅកម្ពុជា ប៉ុន្តែប្រសិនខ្ញុំនិយាយថាសង្ឃឹម ៥០% ឈ្នះកម្ពុជា នោះខ្ញុំនឹងមានបញ្ហាជាមួយប្រធានសហព័ន្ធស្រីលង្កា ដូច្នេះខ្ញុំចង់ផ្តោតលើការត្រៀមខ្លួន សម្រាប់ការប្រកួតថ្ងៃស្អែកវិញ ដើម្បីធ្វើឱ្យការប្រកួតកាន់តែជក់ចិត្ត»។
លទ្ធផលប្រកួតរវាងស្រីលង្កា និងកម្ពុជា នៅជើងទី១៖
- ជើងទី១ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៤ ស្រីលង្កា ០-០ កម្ពុជា នៅកីឡដ្ឋាន Sugathadasa។
ជាមួយគ្នានេះក្រុមជម្រើសជាតិទីម័រខាងកើត បានយកឈ្នះម៉ុងហ្គោលី ក្នុងលទ្ធផល ៤-១ ស្របពេលប្រ៊ុយណេ ឈ្នះម៉ាកាវ ៣-០ ជើងទី១។
ក្រុមចំនួន៣ដែលទទួលបានជ័យជម្នះនឹងឡើងទៅជម្រុះជុំទី៣ (វគ្គជម្រុះក្នុងពូល) ដែលមាន១៩ប្រទេសដើម្បីប្រកួតប្រជែងគ្នាយក៦ក្រុមឡើងទៅជុំផ្តាច់ព្រ័ត្រ 2027 AFC Asian Cup នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីតជាម្ចាស់ផ្ទះ៕


