ភ្នំពេញ៖ បុរសម្នាក់ទេីបតែទិញរថយន្តបានថ្មីៗ ឡើងរៀនបើកយករថយន្តទៅមកចតទុក ស្រាប់តែច្រឡំជាន់ហ្គែរថាហ្វ្រាំងជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយក្រឡាប់ផ្ងារជើង របួសធ្ងន់ត្រូវបានដឹកទៅសង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ កាលពីវេលាម៉ោង ១១និង១០នាទីព្រឹក ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៤ ដែលស្ថិតនៅតាមបណ្តោយផ្លូវ១០៣ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់បានបើករថយន្ដម៉ាកសុីសRX300 ពណ៌សរពាក់ស្លាកលេខភ្នំពេញ2AG.7632 ចេញពីច្រលផ្លូវផ្ទះជួលដើម្បីឡើងមកផ្លូវ១០៣ ក្នុងទិសដៅពីកើតមកលិច បំណងយករថយន្ដមកចតទុក ខណះនោះ ក៏បានបើករយ៉ែរថយន្តទៅមុខទៅថយក្រោយ ក៏ច្រឡំជាន់ហ្គែថាហ្វ្រាំងជ្រុលធ្លាក់ចូលប្រឡាយទឹកស្អុយបណ្ដាឱ្យរថយន្ដក្រឡាបផ្ងារជើង ចំណែកម្ចាស់រថយន្ដរងរបួស ត្រូវបានប្រជាពលរដ្ឋបាននាំគ្នាចុះជួយយកម្ចាស់រថយន្ដដែលនៅជាប់ក្នុងរថយន្ដចេញមកក្រៅរួចក៏បានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ។

ក្រោយកេីតហេតុ សមត្ថកិច្ចជំនាញមូលដ្ឋានបានចុះមកពិនិត្យកន្លែងកេីតហេតុដោយរថយន្តបង្កគ្រោះថ្នាក់ខ្លួនឯងបានអោយម្ចាស់រថយន្តហៅរថយន្តស្ទូចមកស្ទូចយករថយន្តខាងលេីទៅជួសជុលដោយខ្លួនឯង៕

អត្ថបទ៖ សេង សាវី

Share.