កម្ពជារំពឹងថានឹងកើនឡើងសេដ្ឋកិច្ចនៅឆ្នាំ២០២៤។ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាចក្រកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាសម្រេចបានកំណើតន៥% នៅឆ្នាំ២០២៣ និងរំពឹងថានឹងកើនឡើងរង្វង់៦% នៅឆ្នាំ២០២៤។
សូមចុចអាន៖ ពលរដ្ឋស្រុកកំចាយមារទទួលបានការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃ ពីក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ស សុខា

សម្ដេចបរវរធិបតី បានលើកឡើងទៀតថា គិតចាប់ពីខែសីហា ឆ្នាំ២០២៣ ដល់ខែកក្កដា ឆ្នាំ២០២៤ ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន៖
- ពាណិជ្ជកម្មអន្តរជាតិសរុបបានកើនឡើងប្រមាណ ៩,៤% ក្នុងទំហំទឹកប្រាក់ប្រមាណ ៥២ពាន់លានដុល្លារ ការនាំចេញមានកំណើន ១២% ក្នុងទំហំប្រមាណ ២៥ ពាន់លានដុល្លារ ទៅកាន់១៧០ ប្រទេស។
- វិស័យកម្មន្តសាល មានកំណើនប្រមាណ ២០% ក្នុងទំហំទឹកប្រាក់ប្រមាណ ១៥,៦ ពាន់លានដុល្លារ។
- ការនាំចេញផលិតផលកសិកម្ម មានកំណើនប្រមាណ ៣៦% ក្នុងទំហំទឹកប្រាក់ ៣,៧ ពាន់លានដុល្លារ។
- គិតចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៣៩១ គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ៧,៦ ពាន់លានដុល្លារ ហើយមានលទ្ធភាពនឹងបង្កើតការងារជាង ៣៤ម៉ឺន កន្លែងជូនប្រជាជនកម្ពុជា។

ប្រភព៖ ឯកសារមន្ត្រីសាធារណៈ
