សិល្បៈជាតិ៖ ម្ចាស់មកុដ Miss grand Cambodia 2024 ប៊ី សុធារី ក្រោយពីទទួលតំណែង ជាម្ចាស់ជ័យលាភីរួចមកឃើញថា កញ្ញា តែងតែព្យាយាមវិវត្តន៍ខ្លួនជាប់ជាប្រចាំ មិនថាការដើរ ចំណេះដឹងទូទៅ និង ភាសាបរទេសនោះឡើយ ពោលគឺធ្វើយ៉ាងណាពង្រឹងសមត្ថភាពខ្លួនស្របតាមលក្ខន្តិកៈនៃការប្រកួត។

សម្រាប់ម្ចាស់មកុដរូបនេះ មិនត្រឹមតែមានភាពលេចធ្លោលំដាប់ប្រទេសនោះទេ ប៉ុន្តែកម្រិតអន្តរជាតិឯណោះវិញ ប៊ី សុធារី ក៏ត្រូវបានហ្វេននៃកម្មវិធីលំដាប់អន្តរជាតិមួយនេះ មើលឃើញថាលេចធ្លោ និងមានសមត្ថភាព មិនគួរមើលរំលងផងដែរ។

អ្វីដែលធ្វើឱ្យម្ចាស់មកុដកម្ពុជា ឆ្នាំ២០២៤ រូបនេះ កាន់តែទទួលបានការចាប់អារម្មណ៍ពីសាធារណជនបន្ថែមនោះ គឺនៅពេលដែលកញ្ញា ប៊ី សុធារី មានឱកាសទទួលបានការអញ្ជើញចូលរួមជាកិត្តិយសនៅលើឆាកប្រកួតផ្ដាច់ព្រ័ត្រការប្រកួតថ្នាក់ខេត្តនៃកម្មវិធី Miss Grand Thailand ខេត្ត សារ៉ាក់បុរី ជាមួយនឹងបវរកញ្ញាមកពីបណ្ដាប្រទេសផ្សេងទៀតផងដែរ។


ការដើរបង្ហាញរាងដ៏ល្វតល្វន់នៅលើឆាក ដោយភាពជឿជាក់ អង់អាច ប្រកបជាមួយនឹងរូបសម្រស់ដែលគន់យូររឹតតែស្រស់ ធ្វើឱ្យម្ចាស់មកុដរបស់កម្ពុជារូបនេះត្រូវបានសារព័ត៌មានជាតិនិងអន្តរជាតិ ការចាប់អារម្មណ៍ជាពិសេស។

ឆ្នាំនេះ Miss Grand Cambodia មានក្ដីសង្ឃឹមច្រើន ថាអាចនឹងឡើងទៅកាន់វគ្គកាន់តែជ្រៅ ព្រោះក្រៅពីមានបេក្ខភាពដែលពូកែគ្រប់គ្រឿងហើយនោះ កម្ពុជាក៏ទទួលបានកិត្តិយសធ្វើជាសហម្ចាស់ផ្ទះជាមួយប្រទេសថៃផងដែរ៕

