ក្រៅពីក្រុមជម្រើសជាតិកម្ពុជា ត្រូវប្រកួតទល់នឹងស្រីលង្កា ក្នុងវគ្គជម្រុះជើងទី២ (Play off) ពានរង្វាន់ប្រចាំទ្វីប AFC Asian Cup Saudi Arabia 2027 នៅ​ថ្ងៃទី១០ កញ្ញា ២០២៤នេះ វេលាម៉ោង ៧:០០នាទីយប់ ពហុកីឡដ្ឋានជាតិ។

កាលពីជើងទី១ ក្រុម​ជម្រើស​ជាតិ​ទីម័រ​ខាង​កើត បានយកឈ្នះម៉ុងហ្គោលី ក្នុងលទ្ធផល ៤ទល់និង១ ខណៈ​ប្រ៊ុយណេ យក​ឈ្នះ​ម៉ាកាវ ក្នុង​លទ្ធផល ៣ទល់និង០។

កម្មវិធីប្រកួតជើងទី២៖

  • ម៉ុងហ្គោលី ប៉ះ ទីម័រខាងកើត
  • ម៉ាកាវ ប៉ះ ប្រ៊ុយណេ
  • កម្ពុជា ប៉ះ ស្រីលង្កា។

ក្រុមចំនួន​៣​ ដែល​ទទួល​បាន​ជ័យជម្នះ​នឹង​ឡើង​ទៅ​​ជម្រុះ​ជុំ​ទី​៣​ (វគ្គ​ជម្រុះ​ក្នុង​ពូល) ដែល​មាន​១៩​ប្រទេសដើម្បី​ប្រកួត​ប្រជែង​គ្នា​យក​៦​​ក្រុម​ឡើង​​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ 2027 AFC Asian Cup នៅ​ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​ជា​ម្ចាស់​ផ្ទះ៕

Share.