ក្រុមបាល់ទាត់នារីភ្នំពេញក្រោន ក្លាយជាក្រុមដែលរកគ្រាប់បាល់បានច្រើនជាងគេ រហូតដល់ ៤៩គ្រាប់ ក្រោយឆ្លងកាត់៤ប្រកួតរួចមក ឈ្នះ៣ ស្មើ១ ខណ:វិសាខា ស៊ុតបាន ៤២គ្រាប់ដោយមិនរបូតគ្រាប់បាល់សោះ ឆ្លងកាត់ ៤ប្រកួតឈ្នះ៣ប្រកួត ស្មើ១ នៃពានរង្វាន់លីគនារីកម្ពុជា Cambodian Women’s League រដូវកាល២០២៤-២៥។

ក្រុមដែលស៊ុតបញ្ចូលទីបានច្រើនគ្រាប់ ត្រឹមសប្ដាហ៍ទី៤៖
- ភ្នំពេញក្រោន ស៊ុតបញ្ចូលទីបាន ៤៩គ្រាប់ របូតគ្រាប់បាល់ ២គ្រាប់
- វិសាខា ស៊ុតបញ្ចូលទីបាន ៤២គ្រាប់ មិនរបូតគ្រាប់បាល់សោះ
- ក្លិបបាល់ទាត់សៀមរាប ស៊ុតបញ្ចូលទីបាន ៣១គ្រាប់ របូតគ្រាប់បាល់ ៤គ្រាប់
- ព្រះខ័នរាជស្វាយរៀង ស៊ុតបញ្ចូលទីបាន ១៦គ្រាប់ របូតគ្រាប់បាល់ ១គ្រាប់
- បឹងកេត ស៊ុតបញ្ចូលទីបាន ១៥គ្រាប់ របូតគ្រាប់បាល់ ៩គ្រាប់
- ណាហ្គាវើលដ៍ ស៊ុតបញ្ចូលទីបាន ២២គ្រាប់ របូតគ្រាប់បាល់ ៤គ្រាប់
- សមាគមកីឡាខេត្តកំពង់ធំ ស៊ុតបញ្ចូលទីបាន ៤គ្រាប់ របូតគ្រាប់បាល់ ៤១គ្រាប់
- មន្ទីរ អយក ខេត្តកំពង់ឆ្នាំង ស៊ុតបញ្ចូលទីបាន ៦គ្រាប់ របូតគ្រាប់បាល់ ២៦គ្រាប់
- សមាគមបាល់ទាត់ មីស្ទើរលេង ស៊ុតបញ្ចូលទីបាន ២គ្រាប់ របូតគ្រាប់បាល់ ៤០គ្រាប់
- សលត៍ ខេត្តបាត់ដំបង ស៊ុតបញ្ចូលទីបាន ៤គ្រាប់ របូតគ្រាប់បាល់ ៦៤គ្រាប់
ភ្នំពេញក្រោន ឆ្លងកាត់៤ប្រកួតមក យកឈ្នះណាហ្គាវើលដ៍ ៣-០ សប្ដាហ៍ទី១ ស្មើជាមួយសៀមរាប ២-២ សប្ដាហ៍ទី២ ឈ្នះសលត៍ ខេត្តបាត់ដំបង ២៥-០ សប្ដាហ៍ទី៣ និងបន្តឈ្នះ ខេត្តកំពង់ធំ ១៩-០ នៅសប្ដាហ៍ទី៤ សរុបគ្រាប់ស៊ុតបញ្ចូលទី ៤៩គ្រាប់។

ដោយលែកឆ្លងកាត់ ៤ប្រកួតរបស់វិសាខា ឈ្នះទាំង៣ប្រកួត ស្មើ១ ដោយឈ្នះសមាគមក្លឹបបាល់ទាត់មីស្ទើរលេង ១៧-០ សប្ដាហ៍ទី១ ឈ្នះសលត៍ ខេត្តបាត់ដំបង ១៨-០ សប្ដាហ៍ទី២ ឈ្នះមន្ទីរ អ.យ.ក ខេត្ដកំពង់ឆ្នាំង ៧-០ សប្ដាហ៍ទី៣ និងស្មើជាមួយព្រះខ័នរាជស្វាយរៀង ០-០ សរុបគ្រាប់ស៊ុតបញ្ចូលទី ៤២គ្រាប់។
សូមបញ្ជាក់ថាលីគនារីកម្ពុជា តម្រូវឱ្យក្រុមទាំង១០ប្រកួតគ្នាវិលជុំចំនួន២ជើងហើយក្រុមដែលមានពិន្ទុច្រើនជាងគេមានឈ្មោះបន្តប្រកួតវគ្គពាក់កណ្តាលផ្ដាច់ព្រ័ត្រ ដោយក្រុមលេខ៣ ប៉ះក្រុមលេខ៤ រកអ្នកឈ្នះឡើងទៅប៉ះក្រុមលេខ២ ខណៈក្រុមលេខ១ មានឈ្មោះចាំប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។
តាមគម្រោងការប្រកួតធ្វើនេះចាប់ផ្ដើមពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ ដល់ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយការប្រកួតត្រូវធ្វើ Home/Away លើទឹកដីរបស់ក្រុមទាំង១០ម្តងម្នាក់៕



