​ក្លិបបាល់ទះ Jakarta Bhayangkara Presisi ម្ចាស់​ជើង​ឯក​លីគ​កំពូល​របស់​ឥណ្ឌូណេស៊ី និង​ជា​ម្ចាស់​ជើង​ឯក​រង​ជើង​ឯក​ទ្វីប​អាស៊ី ឆ្នាំ​ចាស់ គឺ​ជាបេក្ខភាព​តែ​​គត់​ទៅ​ពី​តំបន់​អាស៊ាន ដើម្បី​ចូលរួម​ប្រជែង​ជើង​ឯក​ប្រចាំ​ទ្វីប​ Asian Men’s Club Volleyball Championship ឆ្នាំ​២០២៤ នេះ​នៅ​ទីក្រុង Yazd របស់​អ៊ីរ៉ង់។

ក្រុមបាល់ទះ Jakarta Bhayangkara Presisi របស់ឥណ្ឌូណេស៊ី បាននាំចូលកីឡាករ Earvin N’Gapeth និង Jean Patry សមាជិកក្រុមបាល់ទះជម្រើសជាតិបារាំង ដែលជាម្ចាស់មេដាយមាស ក្នុងព្រឹត្តិការណ៍កីឡាអូឡាំពិក ឆ្នាំ២០២៤។

យ៉ាងណាមិញនៅប្រកួតបើកឆាកពានប្រចាំ​ទ្វីបអាស៊ី​ Asian Men’s Club Volleyball Championship ឆ្នាំ​២០២៤ ក្រុមបាល់ទះ Jakarta Bhayangkara Presisi របស់ឥណ្ឌូណេស៊ី បានចាញ់ម្ចាស់ផ្ទះ Shadab Yazd ៣សិតទល់១ (២៥-១៩, ២៥-១៨, ២៣-២៥, ២៥-២០) កាលពីយប់ថ្ងៃទី៨ ខែកញ្ញា។

ខណ:ការប្រកួតទី២ ក្រុមបាល់ទះ Jakarta Bhayangkara Presisi របស់ឥណ្ឌូណេស៊ី បានយកឈ្នះ Kuwait Sporting Club ក្នុងលទ្ធផល ៣សិត០ (១៨-២៥, ២០-២៥, ១៩-២៥) ថ្ងៃទី៩ ខែកញ្ញា។

ការ​ប្រកួត​​ជើង​ឯក​ក្លិប​​ប្រចាំ​ទ្វីប​អាស៊ី នេះ​នៅ​សល់​តែ​​៨ក្លិប​ប៉ុណ្ណោះ ក្រោយ​ក្លិប Wolfdogs Nagoya របស់​ជប៉ុន ក្លិប Taichung Winstreak របស់​តៃវ៉ាន់ និង​ក្លិប Badding Wo Li VC របស់​ចិន បាន​ប្រកាស​ដក​ខ្លួន។

មូលហេតុ​ដែល​មាន​ក្លិប​ខ្លះ​ប្រកាស​ដក​ខ្លួន​ក៏​ព្រោះ​តែ​ពានរង្វាន់​មួយ​នេះ មាន​ការ​លើក​ពេល​ជា​បន្ត​បន្ទាប់ ដោយ​ដំបូង​ឡើយ​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​មេសា កន្លង​ទៅ​ ប៉ុន្តែ​បាន​​ប្តូរ​កាលបរិច្ឆេទ មក​កាន់​ខែ​កញ្ញា វិញ ព្រោះ​ជាន់​គ្នា​នឹង​ការ​ប្រកួត​កីឡា​អូឡាំពិក រដូវក្ដៅ នៅ​ក្រុង​ប៉ារីស។

ក្លិប​ដែល​នៅ​សល់​ទាំង​៨​នោះ​មាន​
*ពូល A
Shahdab Yazd (អ៊ីរ៉ង់)
Kuwait Sporting Club (គុយវ៉ែត)
Jakarta Bhayangkara Presisi (ឥណ្ឌូណេស៊ី)
Pavlodar (កាហ្សាក់ស្ថាន)
*ពូល B
Gas Al Janoob (អ៊ីរ៉ង់)
Al-Rayyan (កាតារ)
Kam Air (អាហ្វហ្គានីស្ថាន)
Foolan Sirjan Iranian (អ៊ីរ៉ង់)

តារាងចំណាត់ថ្នាក់ពូល A៖

ក្នុង​ការ​ប្រកួត​ពានរង្វាន់ Asian Men’s Club Volleyball Championship កន្លង​ទៅ​ក្លិប Jakarta Bhayangkara Presisi បាន​ត្រឹម​រង​ជើង​ឯក​ក្រោយ ចាញ់​​ក្លិប Suntory Sunbirds របស់​ជប៉ុន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ ដោយ​លទ្ធផល​៣សិត​ទល់១សិត នៅ​ទីក្រុង Manama ប្រទេស​ប៉ារែន។

ពានរង្វាន់ Asian Men’s Club Volleyball Championship បង្កើត​ឡើង​ដំបូង​នៅ​ឆ្នាំ ១៩៩៩ ដោយ​ប្រកួត​រាល់​១​ឆ្នាំ​ម្តង ប៉ុន្តែ​មាន​ការ​កំណត់​កូតា​តាម​​ជា​៤​តំបន់​ក្នុង​ទ្វីប​អាស៊ី ដោយ​ក្នុង​នោះ​មាន​​អាស៊ី​កណ្តាល, អាស៊ី​ខាង​លិច, អាស៊ី​ខាង​កើត និង​អាស៊ី​ភាគ​អាគ្នេយ៍។ ក្លិប​មក​ពី​ប្រទេស​អ៊ីរ៉ង់ ឈ្នះ​ពានរង្វាន់​នេះ​​ច្រើន​ជាង​គេ គឺ​រហូត​ដល់​១៦ ដង ខណៈ​ក្លិប Paykan Tehran ឈ្នះ​បាន​៨ដង​ម្នាក់​ឯង៕

Share.