នៅថ្ងៃ​ទី​១០ ខែ​កញ្ញា ឆ្នាំ​២០២៤ ម៉ោង ១១:០០យប់ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សាន់ម៉ារីណូ បានណាត់​ក្រុម​ជម្រើស​ជាតិ​ម៉ុលដាវី ប្រកួត​មិត្តភាព​អន្តរជាតិ អំឡុងថ្ងៃ FIFA Day។ ចាំមើលតើយប់នេះក្រុមជម្រើសជាតិសាន់ម៉ារីណូ អាចរកជ័យជម្នះ២ប្រកួតជាប់ៗគ្នាបានដែរឬទេ?

នៅក្នុងរយ:ពេល២០ឆ្នាំ​មក​នេះ ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​សាន់ម៉ារីណូ ស្ថិត​ក្នុង​ទ្វីប​អឺរ៉ុប ទើបតែអាច​បង្កើត​កំណត់ត្រាថ្មី​បាន ពោលគឺរក​បាន​ជ័យជម្នះ​​ជូន​មាតុភូមិ​របស់​ខ្លួន ដោយបានឈ្នះលើក្រុមលិចតិនស្តាញ ដោយលទ្ធផល ១-០ ក្នុងពារង្វាន់ 2024–25 Nations League កាលពីថ្ងៃទី៥ ខែកញ្ញា។

១គ្រាប់របស់ក្រុមសាន់ម៉ារីណូ គឺរកបានដោយកីឡាករ Nicko Sensoli នៅនាទី៥៣ ហើយសាន់ម៉ារីណូ គ្រប់គ្រងបាល់បានតែ ៤១%ប៉ុណ្តោះ ហើយស៊ុតចំគោលដៅបានតែ២ដង​គត់ និងសម្រេច​ទីបាន១​គ្រាប់​តែ​ម្តង ខណៈក្រុមលិចតិនស្តាញ គ្រប់គ្រងបាល់ ៥៩% ស៊ុតចំគោលដៅ២ដង ដូចគ្នាតែគ្មានសំណាង។

ខាងក្រោមនេះគឺជាកំណត់ត្រា​របស់ក្រុមជម្រើសជាតិសាន់ម៉ារីណូ មាន​ដូចជា៖

  • ប្រកួត​បាន​២០៥លើក
  • ឈ្នះ​បាន​២លើក
  • ស្មើ​គ្នា​៩លើក
  • ចាញ់​១៩៥លើក
  • ទាត់​ចូល​ទីគេ​បាន​៣៤គ្រាប់
  • របូត​គ្រាប់​បាល់​វិញ ៨២៤គ្រាប់
  • ក្រុម​ដែល​ខ្លួន​អាច​ឈ្នះ​គឺ លិចតិនស្តាញ (ឈ្នះ​ ១-០ នៅ​ថ្ងៃ​ទី​២៨ មេសា ២០០៤ និងលើកទី២ ឈ្នះ១-០ ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤)៕
Share.